ជប៉ុន៖ បន្ទប់ទឹកសាធារណៈនៅប្រទេសជប៉ុន ក៏ដូចជាកន្លែងផ្សេងៗទៀត បានក្លាយជាបញ្ហាដ៏ចម្បងមួយ ដោយបន្ទប់ទឹកខ្លះមានក្លិនមិនល្អ និងគួរឲ្យខ្ពើមជាដើម។ តែនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ស្ថាបត្យករ និងនាយកផ្នែកច្នៃប្រឌិត បានកំណត់រចនាម៉ូដតាមលក្ខណៈពិសេសបច្ចេកវិទ្យាខ្ពស់ ដែលទាក់ទាញមនុស្សគ្រប់រូបចង់ចូលទៅខាងក្នុង បើទោះបីជាមិនមានអារម្មណ៍ចង់បត់ជើងក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគម្រោងសាងសង់បន្ទប់ទឹកនៃទីក្រុងតូក្យូ គឺជាកិច្ចសហការឥតឈប់ឈរដែលបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២០ រវាងមូលនិធិ Nippon និងរដ្ឋាភិបាលតំបន់ស៊ីប៊ូយ៉ា ក្នុងគោលបំណងសាងសង់បន្ទប់ទឹកចំនួន១៧ សម្រាប់តំបន់ស៊ីប៊ូយ៉ា។ ហើយពួកគេប្រាថ្នាចង់បង្កើតបន្ទប់ទឹកសាធារណៈ ដូចអ្វីដែលមនុស្សគ្រប់គ្នាមិនធ្លាប់បានឃើញពីមុនមក ដូចសេចក្តីថ្លែងការណ៍របស់គម្រោងបានពន្យល់ថា “បន្ទប់ទឹកគឺជានិមិត្តរូបនៃវប្បធម៌បដិសណ្ឋារកិច្ចដ៏ល្បីល្បាញរបស់ជប៉ុន”។
យ៉ាងណាមិញ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ថា បន្ទប់ទឹកមានលក្ខណៈប្លែក និងពិសេសយ៉ាងណាសូមទស្សនារូបភាពខាងក្រោម៖
១. បន្ទប់ទឹកដូចយានអវកាសនៅឧទ្យាន Dori Park



២. បន្ទប់ទឹកក្បាលផ្សិតទាំងបីនៅ YOYOGI-HACHIMA


៣. បន្ទប់ទឹកមើលធ្លុះនៅឧទ្យាន Harunogawa Community Park និងលុះពេលមានមនុស្សចូលចាក់សោ ជញ្ជាំងនឹងប្រែទៅជាស្រអាប់



៤. បន្ទប់ទឹកនៅ EBISU STATION



៤. បន្ទប់ទឹកនៅឧទ្យាន Ebisu


៥. បន្ទប់ទឹកឈើនៅឧទ្យាន NABESHIMA SHOTO


៦. បន្ទប់ទឹកនៅ HIGASHI SANCHOME


៧. បន្ទប់ទឹកនៅឧទ្យាន JINGU-DORI PARK


៨. បន្ទប់ទឹកនៅឧទ្យាន EBISU EAST PARK


៩. បន្ទប់ទឹកនៅឧទ្យាន NISHIHARA ITCHOME PARK


១០. បន្ទប់ទឹកដូចផ្ទះនៅ JINGUMAE


