មហាសេដ្ឋីឥណ្ឌាកំពូលខ្ជះខ្ជាយ ធ្លាប់តែមានជីវិតខ្ពង់ខ្ពស់ បែរជាធ្លាក់ខ្លួនជំពាក់គេរាប់ពាន់លានដុល្លារ

//s9.kh1.co/19/19d195710ae88c4ff13175208459c43872fe0e20.jpg
សង្គម

 ០១-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

លោក Bavaguthu Raghuram Shetty ធ្លាប់មានប្រាក់ប្រមាណ៣.១៥ពាន់លានដុល្លារអាមេរិក។

ឥណ្ឌា៖ ក្នុងឆ្នាំ២០១៩ ទស្សនាវដ្ដី Forbes បានចាត់ចំណាត់ថ្នាក់ទ្រព្យសម្បត្តិសុទ្ធរបស់លោក Bavaguthu Raghuram Shetty ប្រមាណ៣.១៥ពាន់លានដុល្លារអាមេរិក។ ហើយគាត់បានបង្កើតមន្ទីរពេទ្យ NMC Health និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Finablr នៅប្រទេសអារ៉ាប់រួម ដែលក្រោយមក គាត់បានល្បីល្បាញដោយសារតែការចាយលុយ ជប់លៀងសប្បាយ ការស្រលាញ់រថយន្ដល្បឿនលឿន និងអួតអាងអំពីការទិញអាគារដ៏ខ្ពស់ Burj Khalifa នៅឌូបៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ អ្វីៗទាំងអស់បានធ្លាក់ចុះនៅដើមឆ្នាំ២០២១នេះ នៅពេលដែលក្រុមហ៊ុនស្រាវជ្រាវ Muddy Waters បានចេញសេចក្ដីរាយការណ៍មួយដែលបង្ហាញពីការរៀបចំចំណែកដ៏ស្មុគស្មាញរបស់ក្រុមហ៊ុន NMC ដែលបង្កឲ្យមានការចោទប្រកាន់ពីការក្លែងបន្លំ និងការបង្ហាញពីបំណុលលាក់ខ្លួនជាងពាន់លានដុល្លារអាមេរិក។ ហើយចាប់តាំងពីពេលនោះមក ស្ថានភាពជីវិតរបស់គាត់បានធ្លាក់ចុះ ដោយបាត់បង់ទ្រព្យសម្បត្តិភាគច្រើន និងទទូចចង់ធ្វើការលាងសម្អាតឈ្មោះទៀតផង។ ទន្ទឹមនឹងនេះដែរ សារព័ត៌មាន The National បានឲ្យដឹងថា ហត្ថលេខារបស់គាត់ត្រូវបានគេក្លែងបន្លំឯកសារ ហើយការធ្វើអាជីវកម្មបានដំណើរការទៅមុខដោយគ្មានការយល់ព្រមពីគាត់ ឬគាត់ដឹងឮអ្វីឡើយ។

លោក Shetty បានស្ថិតក្នុងបញ្ជីដ៏កម្រនៃអ្នកមានបំផុត ដែលអាចធ្វើជាម្ចាស់អគារ Burj Khalifa ដោយគាត់បានបង្ហាញពីការទិញជាន់ទី១០០ និងជាន់ទី១៤០នៃអគារ ក្នុងចំនួនទឹកប្រាក់២៥លានដុល្លារអាមេរិក។ ហើយបើទោះជាចំណាញច្រើនយ៉ាងណាក៏ដោយ ក៏គាត់គ្មានបំណងចង់លក់ដែរ។

បន្ថែមពីនេះទៀត គាត់ធ្លាប់បានទិញផ្ទះសម្រាប់ប្រារព្វពិធីជប់លៀង ទិញរថយន្ដស៊េរីទំនើបៗជាច្រើនគ្រឿង ទិញរថយន្ដបុរាណជាច្រើនគ្រឿង និងធ្លាប់ជាម្ចាស់ដ៏មានមោទកភាពរបស់រថយន្ត Rolls-Royce Phantom ដែលជារថយន្ដមានតម្លៃចាប់ពី៤៥០.០០០ដុល្លារអាមេរិកឡើងទៅផងដែរ៕

ប្រភព: scmp

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T