បុរសអ៊ីតាលីរូបនេះ ចាក់សាក់កូដ QR នៃប័ណ្ឌចាក់វ៉ាក់សាំងកូវីដរបស់គាត់នៅលើដើមដៃ (មានវីដេអូ)

//s9.kh1.co/14/14de996f541df1596a18492bd4e4ccf59234f2fc.jpg
សង្គម

 ២៩-សីហា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

មិនចាំបាច់ភ័យខ្លាចភ្លេចយកប័ណ្ឌតាមខ្លួន នៅពេលទៅណាម្ដងៗ

អ៊ីតាលី៖ ប្រទេសអ៊ីតាលីបានតម្រូវឲ្យប្រជាពលរដ្ឋរបស់ខ្លួនបង្ហាញនូវភស្តុតាងថា ពួកគេបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមរយៈការស្កេន QR នៃប័ណ្ឌចាក់វ៉ាក់សាំងជាមុនសិន ទើបអនុញ្ញាតឲ្យចូលរួមក្នុងសកម្មភាពសង្គម ដូចជាការបរិភោគអាហារតាមភោជនីយដ្ឋាន និងទិញអីវ៉ាន់តាមផ្សារទំនើបជាដើម។ ហើយប័ណ្ឌរបស់បុគ្គលម្នាក់ៗ បានបង្ហាញថាពួកគេចាក់វ៉ាក់សាំងរួចជាស្រេច ឬស្ថានភាពនៃការជាសះស្បើយប្រសិនបើពួកគេធ្លាប់ឆ្លងមេរោគ និងប្រសិនបើពួកគេបានធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោងចុងក្រោយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងមានបុរសម្នាក់ឈ្មោះថា Andrea Colonnetta អាយុ២២ឆ្នាំ បានសម្រេចចិត្តចាក់សាក់កូដ QR នៅលើដើមដៃរបស់គាត់ ដើម្បីជាការងាយស្រួលស្កេនរាល់ពេលទៅណាម្ដងៗ ដោយមិនចាំបាច់ភ័យខ្លាចភ្លេចយកប័ណ្ឌទៅតាមខ្លួនឡើយ។ ទន្ទឹមនឹងនេះដែរ គាត់បាននិយាយថា៖

វាជាអ្វីមួយដែលប្លែក ហើយខ្ញុំចូលចិត្តនូវអ្វីដែលខុសពីគេ។

Andrea Colonnetta

យ៉ាងណាមិញ មានមហាជនអ្នកនិយមប្រើប្រាស់បណ្ដាញអ៊ីនធឺណេត បានបញ្ចេញមតិដោយលើកឡើងថា ប័ណ្ឌចាក់វ៉ាក់សាំងនឹងផុតកំណត់បន្ទាប់ពីរយៈពេល៦ខែ ហើយកូដ QR នឹងផ្លាស់ប្ដូរបន្ទាប់ពីបុគ្គលម្នាក់ៗទទួលបានការចាក់វ៉ាក់សាំងជាលើកទីបីផងដែរ៕

ប្រភព: Worldofbuzz

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T