រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់មកហើយថា តារាប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ និងតារាសម្តែងស្រី ដួង ម៉ានិច ធ្លាប់បានបញ្ចេញភាពស្និតស្នាល ស្អិតរមួតផ្អែមល្អែមជាងស្ករទៅទៀត រហូតដល់ថ្នាក់ មហាជនថា អ្នកទាំងពីរជាគូស្នេហ៍ វ័យខុសគ្នាដាច់ស្រលះទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រោយស្ងប់ស្ងាត់មិនសូវបញ្ចេញភាពផ្អែមល្អែមលើបណ្តាញសង្គម បានមួយរយៈពេលធំ ស្រាប់តែ លេចមុខអ្នកទាំងពីរ ក្នុងសំអាងការរៀបចំតុបតែងក្នុងឈុតប្រពៃណី តែអ្វីកាន់តែច្បាស់នោះគឺ ម្ចាស់សំអាងការល្បីឈ្មោះនោះ ចេញមកបញ្ជាក់ថា ពិតៗ អ្នកទាំងពីរជិតចូលរោងភ្ជាប់ពាក្យហើយ។
យ៉ាងណាមិញ ក្រោយល្បីជិតចូលរោងភ្ជាប់ពាក្យនេះ ក្រឡេកទៅមើលសម្រស់ តារាសម្តែងស្រី ដួង ម៉ានិច វិញ កាន់តែស្រស់ស្អាត រីករាយប្រិមប្រិយ ចំណាយភាពឆើតឆាយ មិនដូចពេលមុនឡើយ តុបតែងខ្លួនបែបគួរឲ្យស្រលាញ់ តែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖