ក្ដីស្រលាញ់របស់ឪពុក! បុរសជាឪពុក ឈរសម្រក់ទឹកភ្នែក ពេលឃើញកូនស្រីរៀបការចាកចេញពីផ្ទះ (មានវីដេអូ)

//s9.kh1.co/b5/b5ffafc93a890e4b288fc1ce6dfa5096328b781b.jpg
សង្គម

 ២៩-សីហា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ មានជាងថតរូបម្នាក់ បានចែករំលែកនូវវីដេអូដ៏ក្ដុកក្ដួលមួយ ទៅលើបណ្ដាញសង្គម

ចិន៖ តាមទំនៀមទម្លាប់របស់ប្រទេសចិន នៅថ្ងៃប្រារព្វពិធីអាពាហ៍ពិពាហ៍ កូនកំលោះតែងតែធ្វើដំណើរទៅទទួលកូនក្រមុំដល់ផ្ទះ ដោយមានសាច់ញ្ញាតិខាងកូនក្រមុំជូនដំណើរដោយទឹកមុខសប្បាយរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងកាលពីថ្មីៗនេះ មានជាងថតរូបម្នាក់ បានចែករំលែកនូវវីដេអូដ៏ក្ដុកក្ដួលមួយ ទៅលើបណ្ដាញសង្គម ដែលបង្ហាញនូវលោកតារបស់កូនក្រមុំ បានឈរតែម្នាក់​ឯងសម្លឹងមើលតាមបង្អួចយ៉ាងស្រងូចស្រងាត់ បន្ទាប់ពីចៅស្រីជាទីស្រលាញ់របស់គាត់ចាកចេញទៅជាមួយកូនកំលោះបាត់ទៅ ខណៈពេលគាត់កំពុងមានជំងឺ និងសុំខាងមន្ទីរពេទ្យចេញដើម្បីចូលរួមថ្ងៃពិសេសរបស់ចៅស្រីតែម្ដង។ ក្រោយមកទៀត ឪពុករបស់កូនក្រមុំបានដើរចូលមកដល់ និងដើរសម្ដៅទៅក្នុងបន្ទប់តែម្នាក់​ឯងដែរ និងចាប់ផ្ដើមឈរសម្រក់ទឹកភ្នែកដោយឈរបែរខ្នង មិនចង់ឲ្យនរណាម្នាក់ឃើញឡើយ។ ទោះជាយ៉ាងណាក៏ដោយ ម្ដាយរបស់កូនក្រមុំបានដើរចូលទៅក្បែរ ជូតទឹកភ្នែកឲ្យ និងលួងលោមផងដែរ។

យ៉ាងណាមិញ ជុំវិញសកម្មភាពដ៏គួរឲ្យក្ដុកក្ដួលខាងលើ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយវាក៏ជាលើកដំបូងបង្អស់ដែរសម្រាប់ជាងថតរូបនោះ ដែលបានឃើញនូវក្ដីស្រលាញ់ រួមទាំងភាពផ្អែមល្ហែមរបស់ក្រុមគ្រួសារខាងកូនក្រមុំ៕

ប្រភព: South China Morning Post

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T