កូរ៉េខាងត្បូង ៖ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ រលកនៃការចោទប្រកាន់ រំខានពីការសម្លុតគំរាមកំហែងសាលា នៅក្នុងឧស្សាហកម្មតន្ត្រីកូរ៉េ បានចាប់ផ្តើមលេចចេញយ៉ាងច្រើននៅលើអ៊ីនធើណែត ដែលកាលពីសប្តាហ៍មុន តារាល្បីៗមួយចំនួន ក៏ត្រូវបានពួកគេបានចោទប្រកាន់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿងអាស្រូវអាចបំផ្លាញអាជីព របស់តារាល្បីម្នាក់ ប៉ុន្តែលើសពីរឿងអាស្រូវ ពាក់ព័ន្ធនឹងមនោសញ្ចេតនា ការបើកបរផឹកស្រាឬ ការសម្លុតគំរាមកំហែងនៅសាលា ព្រមទាំងរឿងអាស្រូវគ្រឿងញៀន វាពិតជាជះឥទ្ធិពលធំបំផុត ដល់កេរ្តិ៍ឈ្មោះល្បីល្បាញរបស់ប្រទេសកូរ៉េផងដែរ។
ជ្រាបកាន់តែច្បាស់ថា តើមានតារាកូរ៉េ រូបណាខ្លះ ដែលមានរឿងអាស្រូវធ្ងន់ធរ នៅក្នុងឆ្នាំ ២០២១ នេះ សូមទស្សនារូបភាព និងការរៀបរាប់ខាងក្រោម ៖
១. Hyunjin សមាជិកក្រុម Stray Kids
យោងតាមសារព័ត៌មាន The Straits Times បាន ឲ្យដឹងថា Hyunjin ត្រូវបានមិត្តរួមសាលាម្នាក់ចោទប្រកាន់ពីបទសម្លុតធ្វើបាប ដោយការប្រើពាក្យសំដី និងប្រើអំពើហឹង្សា ក្រោយមកតារា K-pop រូបនេះ ក៏បានចេញសេចក្តីថ្លែងការណ៍សុំទោស ហើយទីភ្នាក់ងារគ្រប់គ្រងរបស់លោក ក៏បានផ្អាករាល់សកម្មភាពផ្សព្វផ្សាយ រហូតមួយរយៈក្រោយទើបអាចឲ្យ Hyunjin អាចចូលមកធ្វើការជាក្រុមវិញបាន។

២. Kim Ji Soo
យោងតាមគេហទំព័រ Koreaboo បានឲ្យដឹងថា Kim Ji Soo ដែលបានសម្តែងជាតួឯក ក្នុងរឿងភាគដែលមានចំណងជើងថា River Where The Moon Rises ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តខុស និងការសម្លុតគំរាមកំហែងពីអតីតមិត្តរួមថ្នាក់ម្នាក់របស់លោក បន្ទាប់ពីព័ត៌មានលំអិតនៃរឿងអាស្រូវសម្លុតគំរាមកំហែង បានចាប់ផ្តើមលេចឡើងនៅលើបណ្តាញសង្គម តារាសម្តែងរូបនេះបានសុំទោសចំពោះទង្វើខុសឆ្គងរបស់លោក នៅលើ Instagram ផ្លូវការរបស់ខ្លួន ហើយក៏ត្រូវបានគេដកចេញពីក្នុងរឿង K-drama ដ៏ពេញនិយមនេះផងដែរ។

៣. Soojin
នៅថ្ងៃទី 14 ខែសីហា នេះសមាជិកក្រុម (G)I-DLE គឺ Soojin បានដកខ្លួនជាផ្លូវការពីក្រុម ដោយសារតែជម្លោះដែលបង្កឡើង ដោយការចោទប្រកាន់ការគម្រាមកំហែង នៅសាលារៀនរបស់នាងមុន តែប៉ុន្មានម៉ោងក្រោយមក Neverland ក្រោមឈ្មោះ Zosia Prech បានបង្កើតញត្តិមួយទៅកាន់ Cube Entertainment ដែលទាមទារឱ្យនាងត្រឡប់មកវិញ ដែលខាងផលិតកម្មនៅមិនទាន់មានការឆ្លើយតបទេ។

៤. Lucas
Lucas ត្រូវបានគេចោទថាបាន បោកចិត្ត អតីតសង្សាររបស់លោក ហើយថែមទាំងយកលុយពីនាងទៀតផងដែរ។ អតីតសង្សារដែលត្រូវបានចោទប្រកាន់នេះ បានបង្ហាញភស្តុតាងនៃសាររបស់ពួកគេ ក៏ប៉ុន្តែអ្នកគាំទ្រជាច្រើនជឿជាក់ថារូបនាង គ្រាន់តែប្រឌិតរឿងតែប៉ុណ្ណោះ។ តែយ៉ាងណា Lucas ក៏បានចេញសារលិខិតសុំទោស ចំពោះរឿងពីអតីតរបស់លោក ហើយផលិតកម្ម SM ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីដោះស្រាយបញ្ហាផ្លូវការ រួមទាំងការបញ្ឈប់ការចេញបទចម្រៀងទោលរបស់លោក ដែលមានចំណងជើងថា «Jalapeño» ជាមួយមិត្តរួមក្រុម Hendery។

៥. Seungri
យោងតាមសារព័ត៌មាន SBS នៅថ្ងៃទី ១២ ខែសីហា បានចុះផ្សាយមកថា អតីតសមាជិកក្រុម Big Bang លោក Seungri ត្រូវបានតុលាការយោធា កាត់ទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ហើយត្រូវបានចាប់ខ្លួនជាផ្លូវការតាមច្បាប់ ក្រោមការចោទប្រកាន់ពីបទជូញដូរ ពេស្យាចារ និងល្បែងស៊ីសងខុសច្បាប់ ដោយសារតែរឿងអាស្រូវរឿង «Burning Sun» នៅឆ្នាំ ២០១៩ ដែរ Seungri ទទួលរងការស៊ើបអង្កេត និងជំនុំជម្រះពីបទសញ្ចារកម្ម និងការជួញដូរផ្លូវភេទ ការកិបកេងលុយអាជីវកម្ម ការប៉ុនប៉ងបំផ្លាញភស្តុតាងការចែកចាយវីដេអូថតចម្លងការថតវីដេអូខុសច្បាប់ ការលេងល្បែងខុសច្បាប់ និងការរំលោភបំពានអាហារ ច្បាប់អនាម័យជាដើម។

៦. B.I
តារាចម្រៀង Kpop លោក Kim Han Bin ឈ្មោះក្នុងសិល្បៈ B.I ជាអតីតសមាជិកក្រុមចម្រៀង iKON ដ៏ល្បីល្បាញនៅប្រទេសកូរ៉េខាងត្បូង បានជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀន ហើយថ្មីៗនេះក៏ទទួលបានការកាត់ទោស ដែលសម្រេចឲ្យ B.I ជាប់ពន្ធធនាគារ ចំនួន៣ ឆ្នាំ និងសំណងទឹកប្រាក់ ១,៣០០ ដុល្លារសហរដ្ឋអាមេរិក ពីបទទិញ និងប្រើប្រាស់កញ្ឆា ៣ ដងខុសច្បាប់ កាលពីឆ្នាំ ២០១៦ កន្លងទៅ៕

ប្រភព : Koreaboo និង SCPM.com