ក្ដុកក្ដួល! បុរសពោះម៉ាយរូបនេះ ថតរូបឡើងវិញជាមួយកូនស្រីនៅកន្លែងតែមួយដែលធ្លាប់ថតជាមួយភរិយា ក្រោយពីបាត់បង់ភរិយា

//s9.kh1.co/3f/3f8d4782878a0ee3a74ca2d45b69e543a86e00ad.jpg
សង្គម

 ២៧-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ម្ដាយកូនមិនបានឃើញមុខគ្នាទេ

អាមេរិក៖ បុរសពោះម៉ាយម្នាក់ មកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក បានបង្កឲ្យមានការចាប់អារម្មណ៍ និងភាពក្ដុកក្ដួលយ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្ដាញអ៊ីនធើណេត ក្រោយពីគាត់បានបង្ហោះរូបភាពចំនួនប៉ុន្មានសន្លឹក ដែលថតជាមួយកូនស្រីតូចរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក James Alvarez អាយុ៣៧ឆ្នាំ បានបាត់បង់ភរិយាជាទីស្រលាញ់របស់គាត់កាលពីខែសីហា ឆ្នាំ២០២០ ដោយសារអ្នកបើកបរស្រវឺងបុកនាងស្លាប់ ខណៈពេលកំពុងដើរតាមផ្លូវជាមួយគាត់ ទាំងដែលនាងពរពោះកូនក្នុងផ្ទៃចំនួន៣៥សប្ដាហ៍។ ហើយកូនក្នុងផ្ទៃ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ និងសម្រាលចេញមកយ៉ាងមានសុខភាពល្អតាម​រយៈការវះកាត់។ តួយ៉ាង ដើម្បីអបអរថ្ងៃខួបកំណើតលើកដំបូងរបស់កូនស្រី គាត់បានរៀបចំការថតរូបមួយឡើងជាមួយកូនស្រីតែពីរនាក់ នៅកន្លែងតែមួយដែលគាត់បានថតរូបជាមួយភរិយា អំឡុងពេលពរពោះតែម្ដង។

ទន្ទឹមនឹងនេះដែរ គាត់បាននិយាយរៀបរាប់ឲ្យដឹងថា គាត់បានឲ្យជាងច្នៃសម្លៀកបំពាក់ កាត់រ៉ូបពណ៌ផ្កាឈូកមួយឈុតសម្រាប់កូនស្រី ដែលជាពណ៌ដូចភរិយារបស់គាត់ផ្ទាល់ ហើយគាត់វិញ បានពាក់អាវពណ៌ស រួមជាមួយខោពណ៌ប្រផេះស្រាលដដែល និងថតយកប្លង់ដូចនឹងកាលពីគាត់ថតជាមួយភរិយាអីចឹង។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើ និងរូបភាពទាំងប៉ុន្មាន គាត់បានចម្លែកឲ្យគេដឹងនិងឃើញ គឺធ្វើឡើងក្នុងគោលបំណងចង់ឲ្យការចងចាំរបស់គាត់និងភរិយា ហាក់ដូចជានៅរស់រវើក ហើយក៏ចង់ឲ្យអ្នកដទៃទៀត រឹងមាំប្រសិនបើជួបប្រទះនូវបញ្ហាអ្វីមួយផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
https://s9.kh1.co/__image/w=470,h=794,q=100/6b/6b0dfa75a66936d1bd08faef2954789ef979cd75.jpg
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T