បុរសចិនម្នាក់ យកកាក់មកទិញឡាន ធ្វើឲ្យបុគ្គលិកនាំគ្នាអង្គុយរាប់ជាង៣ម៉ោង (មានវីដេអូ)

//s9.kh1.co/fc/fc5317c8b4f9229a40d1b9ea9841d44bf63e1a31.jpg
សង្គម

 ២៦-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្រគល់ជាកាក់ ដែលសរុបជាទឹកប្រាក់ចំនួន៥១,០០០យ័ន (៧,៨៦៦ដុល្លារអាមេរិក)។

ចិន៖ បុរសម្នាក់ មិនត្រូវបានគេបញ្ចេញអត្តសញ្ញាណ មកពីខេត្ត Henan នៃប្រទេសចិន បានទិញរថយន្ដមួយគ្រឿងចេញពីហាងមួយកន្លែង កាលពីថ្មីៗនេះ ដោយប្រគល់ជាកាក់ ដែលសរុបជាទឹកប្រាក់ចំនួន៥១,០០០យ័ន (ប្រមាណ៧,៨៦៦ដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាង Chen ជាបុគ្គលិករបស់ហាងលក់រថយន្ដ បានឲ្យដឹងថា បុរសដែលទិញរថយន្ដ ជាអ្នកប្រកបអាវីកម្មម្សៅ និងបាននាំយកបាវតូចៗចំនូន១០ ដែលពោរពេញទៅដោយកាក់មកទិញរថយន្ដមួយគ្រឿងសម្រាប់កូនប្រុសរបស់គាត់។ ហើយមានបុគ្គលិកចំនួន២០នាក់ បានអង្គុយរាប់កាក់ម្ដងមួយៗ ដោយចំណាយអស់​រយៈជាង៣ម៉ោងឯណោះ។

យ៉ាងណាមិញ ក្រោយពីវីដេអូដែលបង្ហាញឲ្យឃើញពីសកម្មភាពបុគ្គលិកព្យាយាមរាប់កាក់ ត្រូវបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមរួមមក មានមហាជនមួយចំនួនបានកោតសរសើរចំពោះហាងលក់រថយន្ដ ដែលស្ម័គ្រចិត្តរាប់កាក់ និងមានអ្នកខ្លះទៀតបាន លើកឡើងថា ហេតុអ្វីមិនព្រមប្រើម៉ាស៊ីនរាប់កាក់នៅឯធនាគារ៕

ប្រភព: Worldofbuzz

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T