អ្នកចិញ្ចឹមចៀមម្នាក់ តម្រៀបចៀមរាប់ក្បាលចេញជាបេះដូង ដើម្បីគោរពទៅដល់សាច់ញាតិដែលស្លាប់បាត់ (មានវីដេអូ)

//s9.kh1.co/ae/ae9fa4b7aca4ae1999e656f99e7bfcd5979a6866.jpg
សង្គម

 ២៦-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ជាអ្នកចិញ្ចឹមចៀម មិនអាចចូលរួមពិធីបុណ្យរបស់ម្ដាយមីងបានឡើយ ដែលប្រារព្ធធ្វើឡើងនៅរដ្ឋ Queensland ក្នុងប្រទេសអូស្ត្រាលី ដោយសារតែការរឹតត្បិតនៃជំងឺកូវីដ-១៩។

អូស្ត្រាលី៖ ថ្មីៗនេះ បុរសម្នាក់ជាអ្នកចិញ្ចឹមចៀម មិនអាចចូលរួមពិធីបុណ្យរបស់ម្ដាយមីងបានឡើយ ដែលប្រារព្ធធ្វើឡើងនៅរដ្ឋ Queensland ក្នុងប្រទេសអូស្ត្រាលី ដោយសារតែការរឹតត្បិតនៃជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Ben Jackson មានការសោកស្ដាយជាខ្លាំងដែលមិនបានចូលរួច ដូច្នេះគាត់បានបង្កើតបេះដូងដ៏ធំមួយ នៅលើវាលស្មៅ ដោយតម្រៀបចៀមរាប់ក្បាលចេញជាទម្រង់បេះដូងតែម្ដង និងផ្ដិតយកទិដ្ឋភាពទាំងស្រុងដោយកាមេរ៉ាដ្រូន​​ ដើម្បីបង្ហាញការស្រលាញ់ និងគោរពទៅដល់ម្ដាយមីងរបស់គាត់ ដែលបានស្លាប់ទៅដោយសារជំងឺមហារីក។

យ៉ាងណាមិញ ក្រោយពីគាត់បានយកវីដេអូខាងលើ បង្ហោះទៅលើបណ្ដាញសង្គមរួចមក ទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងមានអ្នកចុចចូលទស្សនាយ៉ាងច្រើនដងផងដែរ៕

ប្រភព: Ladbible 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T