ទីក្រុងឡុងដ៍៖ អ្នកបើកឡានក្រុងម្នាក់ទំពែកក្បាលតាំងពីវ័យជំទង់ មកពីទីក្រុងឡុងដ៍ បានសប្បាយចិត្តជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែកទប់មិនជាប់ ក្រោយពីឃើញក្បាលរបស់គាត់ មានសក់ម្ដងទៀត និងធ្វើឲ្យគាត់មើលទៅក្មេងជាងមុន១០ឆ្នាំឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ លោក Adam Sinclair អាយុ២៩ឆ្នាំ បានទទួលសេវាកម្មបិតសក់ដោយមិនគិតប្រាក់ ដែលជាធម្មតាវាមានតម្លៃប្រមាណ៤៨០ដុល្លារអាមេរិក។ ហើយជុំវិញសកម្មភាពនៃភាពសប្បាយរីករាយរបស់គាត់ ត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Tik Tok និងមានអ្នកចុចចូលទស្សនាជាង២លានដងផងដែរ។
ទន្ទឹមនឹងនេះ គាត់បាននិយាយថា៖
វាជាអារម្មណ៍ដ៏ចម្លែកណាស់ ដែលឮសូរសំឡេងកន្ត្រៃនៅក្បែរត្រចៀក ហើយនៅពេលក្រណាត់បាំងភ្នែកត្រូវបានស្រាយចេញ ខ្ញុំពិតជាមិនគួរឲ្យជឿឡើយ ដែលស្ទើរតែនិយាយមិនចេញ។ ដំបូងខ្ញុំមើលមិនស្គាល់ខ្លួនឯងទេ ហើយវាជាលើកដំបូងនៅប៉ុន្មានឆ្នាំនេះ ដែលខ្ញុំបានឃើញនូវអ្វីដែលខ្ញុំចង់ឃើញ។
យ៉ាងណាមិញ ក្រោយពីផ្លាស់ប្ដូរពីក្បាលទំពេក មកមានសក់វិញ បានធ្វើឲ្យគាត់មានទំនុកចិត្តខ្លាំងឡើងវិញ តែក៏មានការព្រួយបារម្ភតិចតួច ដោយខ្លាចគេនិយាយពីនេះពីនោះផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖





