បរទេស៖ យោងតាម SCMP តារាស្រីហូលីវូដជើងចាស់ជាច្រើនដួង ដែលសុទ្ធតែទទួលបានជោគជ័យទាំងក្នុងវិស័យល្បៈក៏ដូចជាមុខជំនួញផ្សេងៗ លើសពីនេះទៅទៀតគេចាប់អារម្មណ៍ទៅលើសម្រស់ដ៏ស្រស់ស្អាតរបស់ពួគេបន្ទាប់ពីប្រហែល ២០ ឆ្នាំនៃការចូលក្នុងពិភពសិល្បៈកម្សាន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាហូលីវូដទាំងនោះរួមមាន Paris Hilton, Meghan Markle, Beyoncé, Jessica Alba,និង Kim Kardashian ។ នេះបើយោងតាមប្រភពដដែលបានឲ្យដឹងថា តារាស្រីប៉ុន្មានដួងនេះ បច្ចុប្បន្ននៅតែរក្សារូបរាងយុវវ័យដូចកាលពី ២០ ឆ្នាំមុនដដែល ពោលជាក់ស្ដែងគឺពួកគេ មានអាយុស្របាលគ្នា ក្នុងវ័យ៤០ ឆ្នាំទៅហើយ។
ដោឡែក ក្រៅពីនេះ វាសនាតារាស្រីទាំងនេះ អ្នកខ្លះក៏ក្លាយជាសេដ្ធី មានទ្រព្យសម្បត្តិមហាសាល មិនតែប៉ុណ្ណោះជីវិតគ្រួសារក៏សមប្រកប ទន្ទឹមនឹងនេះក៏មានតារាស្រីមួយចំនួនមិនកាក់កបនឹងរឿងស្នេហានេះផងដែរ។ ទោះជាយ៉ាងណាក៏នៅតែមាន មហាជនជាច្រើនបានលួចច្រណែនក៏ដូចជាសរសើរពី ការរស់នៅក្នុងជីវិតដ៏ហាយសូ បូករួមការថែរក្សាសម្រស់ឲ្យនៅឋិតថេររបស់ពួកគេមិនឲ្យប្រែប្រួលទៅតាមវ័យទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
១.Paris Hilton
២. Meghan Markle
៣.Beyoncé
៤. Jessica Alba
៥.Kim Kardashian