កាក់១,០០០ផោនសោះ តែដាក់លក់ក្នុងតម្លៃដល់ទៅជិត៥,០០០ផោន - Khmerload

កាក់១,០០០ផោនសោះ តែដាក់លក់ក្នុងតម្លៃដល់ទៅជិត៥,០០០ផោន

https://s9.kh1.co/d1/d122695c6781e91395fcd634dc3fa3172ab84406.jpg
ប្លែកៗ
 25-Aug-2021 9am · 3 months ago

គេបានដាក់លក់វាក្នុងតម្លៃដល់ទៅប្រមាណ៦,៨៥៣ដុល្លារអាមេរិកឯណោះ។

អង់គ្លេស៖ ថ្មីៗនេះ The Koin Club បានបង្ហាញនូវកាក់១,០០០ផោនមួយ (ប្រមាណ១,៣៧២ដុល្លារអាមេរិក) ដែលត្រូវបានរចនាឡើងរុំព័ទ្ធដោយជ័រថ្លា និងដាក់ក្នុងប្រអប់ឈើយ៉ាងស្រស់ស្អាត តែគេបានដាក់លក់វាក្នុងតម្លៃដល់ទៅ៤,៩៩៥ផោន (ប្រមាណ៦,៨៥៣ដុល្លារអាមេរិក) ឯណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាក់នេះដែរមានទំហំធំ និងទម្ងន់២គីឡូក្រាម ហើយជាកាក់ពណ៌ប្រាក់ និងមានរូបព្រះភ័ក្ត្ររបស់ព្រះអង្គម្ចាស់ Philip នៅពីលើផងដែរ។ ហើយវា ត្រូវបានបង្កើតឡើង ក្នុងគោលបំណងគោរពទៅដល់ជីវិតរបស់ព្រះអង្គម្ចាស់ Philip ផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មានមហាជនអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណេតជាច្រើន បានផ្ទុះសំណើច និងហួសចិត្តជាខ្លាំង ជុំវិញរឿងរ៉ាវទាំងទងនឹងកាក់ខាងលើ ដោយពួកគេបានលើកឡើងថា កាក់១,០០០ផោនសោះ ចាំបាច់អីត្រូវចំណាយជិត៥,០០០ផោនទៅទិញ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=365,q=100/4f/4f807fdeb59a6b0e7aac990e6761200e2bb00250.jpg
រូបភាព
https://s9.kh1.co/__image/w=647,h=813,q=100/4c/4c09331ab62b434b2f37ef0631c1ec1f3edc47a3.jpg
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង