មែនអត់? Lukaku មក Chelsea មែនតែ Carragher ថាក្លិបមួយនេះមិនខ្លាចគេឡើយ

//s9.kh1.co/af/afe5ff2d3b776ad3888854c03af218dd78b3ce15.jpg
កីទ្បា

 ២៥-សីហា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

Carragher ថា Liverpool មិនខ្លាច Lukaku ឡើយ

អង់គ្លេស៖ លោក Jamie Carragher ជឿជាក់ថា ក្លិបហង្សក្រហម Liverpool អាចទប់ទល់នឹង ខ្សែប្រយុទ្ធ Romelu Lukaku បាន ដោយសារពួកគេមានខ្សែការពារឆ្នើម Virgil van Dijk ជារនាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Romelu Lukaku 
ខ្សែប្រយុទ្ធ Romelu Lukaku 
ខ្សែការពារ Virgil van Dijk
ខ្សែការពារ Virgil van Dijk

Lukaku បានផ្ទេរពី Inter Milan ត្រឡប់មក Premier League វិញដោយចូលរួមជាមួយក្លិបតោខៀវ Chelsea ជាលើកទី២បន្ទាប់ពីចាកចេញកាលពីឆ្នាំ២០១៤ ហើយក្នុងការប្រកួតទល់នឹង Arsenal គឺ កីឡាករសញ្ជាតិបែលស៊ិករូបនេះរកបាន១គ្រាប់ផងដែរ។

ខ្សែប្រយុទ្ធ Romelu Lukaku 
ខ្សែប្រយុទ្ធ Romelu Lukaku 

ប៉ុន្តែទោះ Lukaku ធ្វើឲ្យខ្សែការពាររបស់ Arsenal ខ្លបខ្លាចក៏ដោយក៏លោក Carragher នៅតែមានភាពសុទិដ្ឋិនិយមថា Liverpool មិនរអើលនឹងវត្តមានគេឡើយ។

ខ្សែប្រយុទ្ធ Romelu Lukaku 
ខ្សែប្រយុទ្ធ Romelu Lukaku 

លោកបានថ្លែងប្រាប់ Monday Night Football ថា៖

Liverpool នឹងមិនមានអ្វីត្រូវខ្លាច Chelsea នោះទេ។ Liverpool មានខ្សែការពារឆ្នើមម្នាក់ដែលអាចទប់ទល់ជាមួយកីឡាករផ្សេងៗមួយទល់នឹងមួយ។ Van dijk នឹងក្លាយជាកីឡាករដែលមិនមានអ្វីត្រូវរអើលនឹងការប្រឈមជាមួយ Lukaku ។ Liverpool នឹងក្លាយជាក្រុមដ៏ក្លាហាន ដូចគ្នានឹង Jurgen Klopp ។ ខ្ញុំមិនបានព្យាយាមមើលស្រាល Lukaku ទេព្រោះគេធ្លាប់លេងនៅ Premier League កាលពីលើកមុន និងជាខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូប ប៉ុន្តែអ្វីដែលអ្នកបានឃើញទល់នឹង Arsenal មិនបានមានន័យថាវាអាចកើតឡើងទល់នឹងក្លិបផ្សេងបានទេ៕

លោក Jamie Carragher
លោក Jamie Carragher
លោក Jamie Carragher

ប្រភព metro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T