ហេតុអ្វីបានជាមនុស្សប្រុស ចិត្តដាច់ខ្លាំងជាងមនុស្សមនុស្សស្រី?

//s9.kh1.co/ae/ae84baacaedb39e310be61ef776b19941e5361f5.jpg
នារី

 ២៤-សីហា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

មនុស្សជាច្រើន តែងតែមានចម្ងល់ថា ហេតុអ្វីបានជាមនុស្សប្រុសមួយចំនួន ដាច់ចិត្តពីមនុស្សស្រីដែលខ្លួនឯងស្រលាញ់ឯងម្លេះ? នោះក៏ដោយសារតែមនុស្សប្រុស មានចិត្តដាច់ខ្លាំងជាងមនុស្សស្រី។

យល់ដឹង៖ ជាទូទៅ មនុស្សស្រីឆាប់ខឹង ឆាប់ចិត្តដាច់ក៏ពិមែន ក៏ប៉ុន្តែវាគ្រាន់តែជាសម្បកក្រៅ របស់មនុស្សស្រីតែប៉ុណ្ណោះ តាមពិតទៅមនុស្សស្រីជាមនុស្ស ដែលមិនងាយចិត្តដាច់នោះទេ គ្រាន់តែអ្វីដែលមនុស្សស្រីធ្វើ គឺចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ មកតាមលួងលោម និងយកចិត្តទុកដាក់បន្ថែម ជាមួយគេតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ផ្ទុយទៅវិញ មនុស្សប្រុសមិនងាយខឹង និងមិនងាយចិត្តដាច់ ជាមួយនឹងមនុស្សស្រី ដែលពួកគេស្រលាញ់នោះទេ មិនថាមានបញ្ហា ឬមានការឈ្លោះប្រកែកគ្នាខ្លាំងប៉ុណ្ណាទេ ពួកគេតែងតែសុខចិត្តធ្វើជាអ្នកចាញ់ ដើម្បីឱ្យមនុស្សស្រីដែលពួកគេស្រលាញ់ បានសប្បាយចិត្ត ប៉ុន្តែប្រសិនបើមានអ្វីមួយ ធ្វើឱ្យមនុស្សប្រុសចិត្តដាច់នោះ មិនថាមនុស្សស្រីព្យាយាមលួងលោមខ្លាំងយ៉ាងណានោះទេ មនុស្សប្រុសគេនឹងដើរចេញ ដោយគ្មានប្រាប់មូលហេតុ ច្បាស់លាស់ដល់មនុស្សស្រីទៀតផង។

រូបតំណាង
រូបតំណាង

អ្វីដែលធ្វើឱ្យមនុស្សប្រុស ចិត្តដាច់ខ្លាំងជាងមនុស្សស្រីនោះ ព្រោះតែមនុស្សប្រុសតែងតែចូលចិត្តទ្រាំ និងលាក់អារម្មណ៍របស់ខ្លួនឯង ដោយសារតែខ្លាចពេលដែលបញ្ចេញអារម្មណ៍ ចេញមកខាងក្រៅម្តងៗ​ វានឹងធ្វើឱ្យទំនាក់ទំនងរវាងគេ និងមនុស្សស្រីដែលគេស្រលាញ់ មានជម្លោះរវាងគ្នា ទើបជាហេតុធ្វើឱ្យគេ តែងតែលាក់បាំង នូវអ្វីដែលគេមិនពេញចិត្ត រហូតដល់ថ្ងៃដែលគេទ្រាំលែងបាន គេក៏ដាច់ចិត្តចាកចេញពីមនុស្សស្រីដែលគេស្រលាញ់។

ចំពោះអ្វីដែលគេមិនបានប្រាប់មូលហេតុ ដែលគេចាកចេញ ដោយគ្មានការស្តាយស្រណោះពីមនុស្សស្រីនោះ គឺមកពីពួកគេឆ្អែតឆ្អន់ ជាមួយនឹងការទ្រាំលាក់នូវរឿងរ៉ាវជាច្រើន ដែលគេមិនពេញចិត្តកន្លងមក ដូច្នេះហើយ ទើបមនុស្សប្រុសមានចិត្តដាច់ខ្លាំងជាងមនុស្សស្រី។

រូបតំណាង
រូបតំណាង

ជារួមមក មនុស្សស្រីតែងតែបង្ហាញថាខ្លួន ជាមនុស្សចិត្តដាច់ក៏ពិតមែន ក៏ប៉ុន្តែវាគ្រាន់តែជាសម្បកក្រៅ តែប៉ុណ្ណោះ តាមពិតទៅ មនុស្សស្រីចិត្តទន់ខ្លាំងណាស់ ប៉ុន្តែមានតែមនុស្សប្រុសទេ មិនដែលបង្ហាញពីអារម្មណ៍របស់ខ្លួន ចេញមកខាងក្រៅ ហើយបែរជាព្យាយាមលាក់ទុកនូវអ្វី ដែលខ្លួនមិនពេញចិត្ត រហូតទាល់តែធ្វើឱ្យខ្លួនឯង ទ្រាំទ្រមិនបាន ទើបដាច់ចិត្តពីមនុស្សស្រីដែលខ្លួនស្រលាញ់ ដោយគ្មានប្រាប់ហេតុផល និងមិនស្តាយស្រណោះ៕

ប្រភព timesofindia

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T