រាជធានីភ្នំពេញ ៖ ពិតមែនហើយ ជារឿងធម្មតាទៅហើយ ដែលតារាខ្មែរភាគច្រើន បានរៀបការ មានគូស្នេហ៍ជា អនិកជន ដើមកំណើតនៅកម្ពុជា តែត្រូវទៅ បន្តការរស់នៅឯបរទេស។ តែផ្ទុយទៅវិញ តារាស្រីខ្មែរវ័យក្មេង ឆ្អិនភាសាអង់គ្លេសប៉ុន្មានដួងនេះ បែរជា ផ្តើមស្នេហ៍ជាមួយនឹង ជនបរទេសដែល មានមុខតំណែងការងារ ជំនួញការរកស៊ី នឹងនរ និងមិនធម្មតាមួយ នៅទឹកដីកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ដៃគូតារាស្រីប៉ុន្មានដួងនេះ ក៏អាចប្រើប្រាស់ភាសាខ្មែរបាន យ៉ាងស្ទាត់ជំនាញនិងរលូនបានច្រើន ក្រោយចំណាយពេលច្រើនឆ្នាំ រស់នៅលើ ទឹកដីកម្ពុជា ធ្វើការងារ ប្រាស្រ័យទំនាក់ទំនងជាមួយ ប្រជាជន បងប្អូនដែល ប្រើប្រាស់ភាសាខ្មែរ ជារៀងរាល់ថ្ងៃ។
យ៉ាណាក្តី អ្នកទាំង៣ ត្រូវបានអ្នកគាំទ្ររៀងៗខ្លួន សរសើរមិនផុតពីមាត់ ក្រោយពេល បង្ហាញមុខមាត់ភិនភាគដៃគូជា ជនបរទេស ហើយក៏ វាហាក់មិនធ្វើឲ្យប្លែកចិត្តចំពោះ បណ្តាអ្នកគាំទ្រសូម្បីបន្តិចឡើយ ព្រោះតារាស្រីប៉ុន្មានដួងនេះ ត្រូវវង់សិល្បៈខ្មែរ ដឹងយ៉ាងច្បាស់ថា មានជំនាញភាសាយ៉ាងស្ទាត់ជំនាញជាខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាចម្រៀងឯករាជ្យ អេដា (Adda)
២. តារាម៉ូដែល ចាន់ គង់កា
៣. បវរកញ្ញា រ៉េត សារីតា