កម្ពុជា បរិច្ចាគទឹកប្រាក់ និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ទៅកាន់មីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

//s9.kh1.co/31/314f3f5241a9e19e79e7ffdbbd987f6035ba881d.jpg
សង្គម

 ១៨-សីហា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

កម្ពុជា បរិច្ចាគទឹកប្រាក់ និងបរិក្ខារពេទ្យមួយចំនួន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានសម្រេចបរិច្ចាគទឹកប្រាក់ និងជំនួយជាគ្រឿងសម្ភារៈបរិក្ខារពេទ្យ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា​ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈប្រទេសមួយនេះ កំពុងជួបវិបត្តិកូវីដ១៩ ផងដែរ នៅក្នុងតំបន់អាស៊ាន។ នេះបើតាមលិខិតមួយចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះ លោកឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងបរិច្ចាគទឹកប្រាក់ចំនួន ២០០.០០០ ដុល្លារអាមេរិក ជាមួយជំនួយមនុស្សធម៍អាស៊ាន ទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជាជំនួយជូនដល់ភាគីមីយ៉ាន់ម៉ា តាមរយៈមជ្ឍមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៍ (AHA Centre)។ ក្នុងនោះដែរ កម្ពុជានឹងបរិច្ចាគនូវឧបករណ៍វេជ្ជសាស្ត្រមួយចំនួន មានដូចជា៖ ម៉ាស់ចំនួន ៣លាន, តេស្តរហ័សចំនួន ៥០០.០០០ , សម្លៀកបំពាក់សុវត្ថិភាព PPE ចំនួន ២.០០០ ឈុត, ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិចំនួន ១០០​ គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង ដូចរៀបរាប់លម្អិតនៅក្នុងបញ្ជីជូនភ្ជាប់ ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ជាមួយគ្នានេះ ឯកឧត្តម ម៉ម ប៊ុនហង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងដឹកនាំគណៈប្រតិភូមមួយក្រុម យកជំនួយខាងលើ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខនេះ៕

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន និងលោកឧត្តមសេនីយ៍ មីន អោងឡាំង
សម្តេចតេជោ ហ៊ុន សែន និងលោកឧត្តមសេនីយ៍ មីន អោងឡាំង
លោកឧត្តមសេនីយ៍ មីន អោងឡាំង
លោកឧត្តមសេនីយ៍ មីន អោងឡាំង
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន
ជំនួយកម្ពុជា​ បរិច្ចាគទៅកាន់មីយ៉ាន់ម៉ា
ជំនួយកម្ពុជា​ បរិច្ចាគទៅកាន់មីយ៉ាន់ម៉ា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T