បើមិនចង់ឱ្យគេស្អប់ និងគ្មានមនុស្សរាប់រកទេនោះ កុំធ្វើជាប្រភេទមនុស្សទាំងនេះឱ្យសោះ

//s9.kh1.co/36/36235410a17c4d7c7f085f7a129670f3093bcc75.jpg
នារី

 ១៧-សីហា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

បើមិនចង់ឱ្យមនុស្សគ្រប់គ្នាស្អប់ និងគ្មានមនុស្សរាប់រកទេនោះ ដាច់ខាតកុំបណ្តោយឱ្យខ្លួនឯង ក្លាយទៅជាមនុស្សប្រភេទទាំងនេះ ឱ្យសោះ។

យល់ដឹង៖ មនុស្សយើងម្នាក់ៗកើតមក គឺគ្មាននរណាម្នាក់ចង់ឱ្យខ្លួនឯង ត្រូវបានគេស្អប់នោះទេ ហេតុនេះហើយ បានជាមនុស្សយើងម្នាក់ៗ ត្រូវតែព្យាយាមធ្វើអំពើល្អឱ្យបានច្រើន ជាមួយនឹងមនុស្សជុំវិញខ្លួន បើមិនអញ្ចឹងទេ ច្បាស់ជាគ្មានអ្នករាប់រកជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត នៅលើលោកនេះ គ្មាននរណាម្នាក់សប្បាយចិត្ត នឹងត្រូវបានមនុស្សគ្រប់គ្នាស្អប់ និងមិនចង់រាប់រកនោះទេ ដូច្នេះហើយ បើមិនចង់ត្រូវបានគេស្អប់ និងមិនចង់រាប់រកទេនោះ យើងទាំងអស់គ្នា មិនត្រូវធ្វើខ្លួនឱ្យស្ថិតនៅក្នុងប្រភេទមនុស្ស ដែលបានរៀបរាប់នៅខាងក្រោមនេះទេ។

បើមិនចង់ឱ្យគេស្អប់ និងគ្មានមនុស្សរាប់រកទេនោះ កុំធ្វើជាប្រភេទមនុស្សទាំងនេះឱ្យសោះ៖

១. មនុស្សចាំតែចាប់កំហុស និងជាន់ពន្លិចគេ

រូបតំណាង
រូបតំណាង

បើមិនចង់ត្រូវបានមនុស្សគ្រប់គ្នាស្អប់ និងមិនចង់រាប់រកទេនោះ ដាច់ខាតកុំធ្វើជាមនុស្ស ដែលចាំតែចាប់កំហុស និងរិះគន់ដោយជាន់ពន្លិចគេ ហើយធ្វើឱ្យគេរងទុក្ខវេទនាឱ្យសោះ ព្រោះការដែលចាំតែចាប់កំហុសគេ ហើយថែមទាំងជាន់ពន្លិចគេនោះ វាបានបង្ហាញពីចិត្តខាងក្នុងរបស់អ្នក ដែលធ្វើឱ្យមនុស្សគ្រប់គ្នាកាន់តែស្អប់អ្នក ហើយមិនចង់រាប់រកមនុស្សដូចជាអ្នកទៀតផង។

២. មនុស្សច្រណែនឈ្នានីស

រូបតំណាង
រូបតំណាង

នៅក្នុងសង្គមសព្វថ្ងៃនេះ គ្មាននរណាម្នាក់ចង់នៅក្បែរ និងរាប់អានមនុស្សដែលចេះមានចិត្ត ច្រណែនឈ្នានីសនឹងភាពជោគជ័យ របស់អ្នកដទៃនោះទេ ព្រោះមនុស្សប្រភេទនេះ គឺមិនត្រឹមតែធ្វើឱ្យមនុស្សនៅក្បែរ មិនទទួលបានភាពរីកចម្រើននៅក្នុងជីវិតទេ តែវាក៏បានធ្វើឱ្យមនុស្សដែលនៅក្បែរ ជួបតែភាពក្តៅក្រហាយផងដែរ។

៣. មនុស្សដែលចូលចិត្តស៊ីខ្សែលើអ្នកដទៃ

រូបតំណាង
រូបតំណាង

បើមិនចង់ត្រូវបានគេស្អប់ និងគ្មានមនុស្សចង់រាប់រកអ្នកទេនោះ កុំធ្វើជាមនុស្សដែលស៊ីខ្សែលើអ្នកដទៃឱ្យសោះ ព្រោះវាបានបង្ហាញពីភាពមិនស្មោះត្រង់របស់អ្នក ដែលជាហេតុធ្វើឱ្យមនុស្សនៅក្នុងសង្គម មិនចង់ធ្វើការ និងមានទំនាក់ទំនងជាមួយនឹងអ្នកឡើយ ព្រោះប្រភេទមនុស្សនេះ ទោះទៅដល់ទីណា ក៏ធ្វើឱ្យគេឯងជួបបញ្ហា មិនចេះអស់ដែរ។

៤. មនុស្សចិត្តចង្អៀត

រូបតំណាង
រូបតំណាង

អ្នកទាំងអស់គ្នាត្រូវចងចាំថា បើអ្នកជាមនុស្សដែលមានចិត្តចង្អៀត ទោះអ្នកទៅដល់ទីណា ក៏គ្មានមនុស្សចាំស្វាគមន៍អ្នកដែរ ហេតុនេះហើយ បើមិនចង់ត្រូវបានគេឯងស្អប់ និងមិនចង់រាប់រកទេនោះ អ្នកគួរតែធ្វើជាមនុស្សម្នាក់ ដែលធ្វើអំពើល្អជាមួយនឹងមនុស្សជុំវិញខ្លួនឱ្យបានច្រើន នោះមិនថាអ្នក ទៅដល់ទីណានោះទេ អ្នកនឹងមិនខ្វះមនុស្សចាំស្វាគមន៍ និងស្រលាញ់រាប់អានអ្នកឡើយ៕

ប្រភព businessinsider

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T