ស្ត្រីឥណ្ឌារូបនេះ សង់វិហារតូចមួយ និងសង់រូបសំណាក់ប្ដី ទុកគោរព និងបួងសួងសុំសេចក្ដីសុខ (មានវីដេអូ)

//s9.kh1.co/e0/e07cb297edac8363d52fda911bfbaab073f73c7b.jpg
សង្គម

 ១៧-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទោះប្ដីស្លាប់បាត់យូរឆ្នាំមែន ក៏នៅតែគោរព ស្រលាញ់ដូចមុន

ឥណ្ឌា៖ ស្ត្រីម្នាក់រស់នៅក្នុងស្រុក Praksam នៃប្រទេសឥណ្ឌា បានចំណាយប្រាក់សាងសង់វិហារតូចមួយ និងសង់រូបសំណាក់ប្ដីរបស់គាត់ ក្រោយពីប្ដីបានស្លាប់បាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី Padmavathi បានបាត់បង់ប្ដីរបស់គាត់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៧កន្លងទៅ ហើយគំនិតនៃការសាងសង់វិហារនេះ គឺបំផុសឡើងដោយព្រលឹងប្ដីរបស់គាត់ផ្ទាល់ ដែលបានចូលមកក្នុងសុបិនគាត់ និងសុំឲ្យសាងសង់វិហារមួយ។ តួយ៉ាង នៅចុងសប្ដាហ៍ និងយប់ដែលមានព្រះចន្ទពេញបូណ៌មី គាត់តែងតែធ្វើការអធិស្ឋានជាពិសេស និងចែកចាយអាហារដល់អ្នកស្រុក ក្រោមឈ្មោះដឹកនាំដោយប្ដីរបស់គាត់ផ្ទាល់តែម្ដង។

យ៉ាងណាមិញ ក្រោយពីមានវីដេអូមួយ ដែលបង្ហាញឲ្យឃើញពីគាត់គោរព បួងសួងរូបសំណាក់ប្ដីក្នុងវិហារមក បានបង្កឲ្យមានភាពល្បីល្បាញយ៉ាងខ្លាំង ដែលគេបានកោតសរសើរថា គាត់ពិតជាមានក្ដីស្រលាញ់ និងការលះបង់ជាខ្លាំងចំពោះប្ដី បើទោះជាប្ដីបានស្លាប់បាត់ទៅក៏ពិតមែន។ ហើយបន្ថែមពីនេះទៀត ក៏មានអ្នកស្រុក នាំគ្នាទៅគោរព បួងសួងសុំសេចក្ដីសុខពីរូបសំណាក់ប្ដីគាត់ជារើយៗផងដែរ៕

ប្រភព: Odditycentral 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វិដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T