ពណ៌ណាក្ដៅជាងគេ? ជប៉ុនយកអាវចម្រុះពណ៌មកហាលថ្ងៃ ដើម្បីពិសោធន៍ថាពណ៌មួយណាធ្វើឲ្យពាក់ទៅត្រជាក់នៅរដូវក្ដៅ

//s9.kh1.co/07/07f3ce52f7e7adaa431af3a74d81490621fd6f5e.jpg
សង្គម

 ១៦-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Toshiaki Ichinose ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានជាតិ បរិស្ថានរបស់ប្រទេសជប៉ុន បានធ្វើការពិសោធន៍លើពណ៌អាវចំនួន៩។

ជប៉ុន៖ ថ្មីៗនេះ លោក Toshiaki Ichinose ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានជាតិ បរិស្ថានរបស់ប្រទេសជប៉ុន បានធ្វើការពិសោធន៍ ដើម្បីវាស់ស្ទង់ថា តើពណ៌នៃអាវមួយណាដែលជួយឲ្យរាងកាយរបស់អ្នកពាក់ មានភាពត្រជាក់បំផុតក្រោមពន្លឺព្រះអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ គាត់បានយកអាវប៉ូឡូចំនួន៩ពណ៌ ដែលមានពណ៌ដូចជា ក្រហម ស ខៀវ បៃតងចាស់ ប្រផេះ ខ្មៅ ស្វាយ លឿង និងត្រួយចេកខ្ចី ទៅដាក់ហាលថ្ងៃចោល និងត្រួតពិនិត្យតាមរយៈកាមេរ៉ាកម្ដៅរយៈពេល៥នាទី។ ហើយជាលទ្ធផលបានរកឃើញថា ពណ៌អាវដែលត្រជាក់ជាងគេគឺពណ៌ស បន្ទាប់មកពណ៌លឿង ប្រផេះ ក្រហម ស្វាយ ខៀវ ត្រួយចេកខ្ចី បៃតងចាស់ និងចុងក្រោយគេ គឺពណ៌ខ្មៅ។ យ៉ាងណាមិញ ចំពោះអាវពណ៌សមានសីតុណ្ហភាពត្រឹមតែ៣០អង្សារសេប៉ុណ្ណោះ តែអាវពណ៌បៃតងចាស់ និងខ្មៅលើសពី៥០អង្សារសេឯណោះ៕

ប្រភព: hypebeast

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T