បុរសម្នាក់យកសម្បកកង់ មកច្នៃធ្វើជារូបសំណាក ស្ដេចស្វាស៊ុនអ៊ូខុង យ៉ាងអស្ចារ្យ - Khmerload

បុរសម្នាក់យកសម្បកកង់ មកច្នៃធ្វើជារូបសំណាក ស្ដេចស្វាស៊ុនអ៊ូខុង យ៉ាងអស្ចារ្យ

https://s9.kh1.co/30/3041bcaf85a10945492d4eec01f5f6a3a5cfd151.jpg
ប្លែកៗ
 16-Aug-2021 9am · 4 months ago

ជាធម្មតា លោក Cao ត្រូវចំណាយពេលជាងមួយខែ ដើម្បីធ្វើរូបសំណាកសម្បកកង់ទាំងនេះឡើង។

ចិន៖ លោក Cao Shengge អាយុ៣១ឆ្នាំ ជាប់ចិត្តនឹងគំនិតនៃការធ្វើរូបសំណាក ដោយប្រើប្រាស់សម្បកកង់យានយន្ត។ លោក Cao បានវិលត្រលប់មកផ្ទះរបស់គាត់នៅភូមិ Tancun នៃទីក្រុង Xingtai ក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ កាលពីឆ្នាំ២០១៤ ហើយក្រោយមកបានបង្កើតគំនិតមួយ ដើម្បីប្រែក្លាយសម្បកកង់ដែលគេបោះចោល ទៅជាស្នាដៃហត្ថកម្ម។

គាត់បានរៀនគ្រប់ជំហានដែលត្រូវការ ក្នុងការបង្កើតរូបសំណាកសម្បកកង់ ហើយបន្ទាប់ពីការតស៊ូអស់ជាច្រើនឆ្នាំ លោក Cao ទទួលបានជំនាញសិល្បៈដែលចាំបាច់ ដើម្បីបង្កើតស្នាដៃសិល្បៈដ៏រស់រវើក រាប់ចាប់ពីរូបស្ដេចស្វារហូតដល់នាគរបស់ចិន។ ជាធម្មតា លោក Cao ត្រូវចំណាយពេលជាងមួយខែ ដើម្បីធ្វើរូបសំណាកសម្បកកង់ទាំងនេះឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីការបង្កើតស្នាដៃសិល្បៈ លោក Cao ក៏បង្កើតគ្រឿងប្រើប្រាស់នៅក្នុងផ្ទះ ពីសម្បកកង់ដែលប្រើរួចផងដែរ។ ចាប់តាំងពីឆ្នាំ២០១៥មក លោក Cao Shengge បានកែច្នៃសម្បកកង់យានយន្តដែលប្រើរួច ជាង៥០តោន ដើម្បីបង្កើតរូបសំណាកធ្វើពីសម្បកកង់៕

https://s9.kh1.co/__image/w=650,h=434,q=100/f1/f125479c5b2ab961a15ba14d4c025086055d342d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f3/f3eb7e54e51a98ef80f5487633d1a24617821648.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d0/d07b59734333d9aecf20335b68fb8b5819d8ba35.jpg
https://s9.kh1.co/__image/w=650,h=434,q=100/c2/c25830136943811612261bccccc31489779ba135.png

ប្រភព: CCTV

Chhen Hangly
H.L

អត្ថបទទាក់ទង