បរទេស៖ កាលពីរាត្រីថ្ងៃ អាទិត្យកន្លងទៅ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២១ ជាការប្រកួតសប្តាហ៍ទី ១ រវាងក្រុមម្ចាស់ផ្ទះ Tottenham Hotspur ទល់នឹងក្រុមភ្ញៀវ Manchester City។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតនេះក្រុមទាំងពីរពិតជាធ្វើការវាយសម្រុកគ្នាខ្លាំងមែនទែន ប៉ុន្តែចុងក្រោយក្រុម Spurs បានទទួលជ័យជម្នះទៅលើក្រុម Man City ក្នុងលទ្ធផល ១ ទល់នឹង ០ នៅទឹកដី White Hart Lane។

គួរបញ្ជាក់ថា គ្រាប់បាល់ ១ គ្រាប់របស់ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស គឺរកបានដោយកីឡាករសញ្ជាតិ កូរ៉េខាងត្បូង Son Heung-Min នៅនាទីទី ៥៥ ដែលជាការកៀសស៊ុតជើងឆ្វេងពីលើដំបូលទូកយ៉ាងអស្ចារ្យ៕

សូមទស្សនាវីដេអូខាងក្រោម៖