ឌូបៃ៖ កាលពីខែសីហានេះ មានអ្នកលោតឆ័ត្រយោងលើអាកាសម្នាក់ បានតែងខ្លួនជានារីអូតេស និងឡើងទៅឈរដោយទឹកមុខញញឹមលើកំពូលអគារ Burj Khalifa កម្ពស់ខ្ពស់លំដាប់ពិភពលោកប្រមាណ៨៣០ម៉ែត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការធ្វើបែបនេះ ដើម្បីជាការអបអរនូវការដកបម្រាមធ្វើដំណើរនៃក្រុមហ៊ុនអាកាចរណ៍ Emirates ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច អាចវិលត្រលប់មកប្រទេសអារ៉ាប់រួម ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ តែពួកគេត្រូវធ្វើតេស្តរកមេរោគមុនចេញដំណើរ និងការធ្វើតេស្តបន្ថែមនៅ ឬមុនថ្ងៃទី២ របស់ពួកគេនៅក្នុងប្រទេសផងដែរ។
យ៉ាងណាមិញ មានឃ្លីបវីដេអូមួយ បង្ហាញឲ្យឃើញពីសកម្មភាពក្រៅឆាក នៃការរៀបចំថតផ្សព្វផ្សាយ ដែលមើលទៅគួរឲ្យភ័យខ្លាចយ៉ាងខ្លាំង ដោយនារីអូតេស ក៏ដូចជាក្រុមការងារ ត្រូវរៀបចំ ហាត់សម និងដាក់ខ្សែក្រវ៉ាត់ការពារយ៉ាងល្អិតល្អន់ផងដែរ៕
ប្រភព: Youtube / worldofbuzz
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖