បុរសនេះ ខំជិះម៉ូតូចម្ងាយ២៣៦គីឡូម៉ែត្រ ដើម្បីជួបនារីដែលលេងហ្គេមអនឡាញជាមួយគ្នា តែចុងក្រោយបានត្រឹមទឹកភ្នែក (មានវីដេអូ)

//s9.kh1.co/31/3123abbe7641107c58c8c2ec7ca3a343883ab420.jpg
សង្គម

 ១៥-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គាត់ស្រលាញ់និងស្និទ្ធស្នាលជាមួយនារីម្នាក់ តាម​រយៈការលេងហ្គេមអនឡាញ Mobile Legend។

ឥណ្ឌូណេស៊ី៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការអាណិតអាសូរ និងហួសចិត្ត ជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព បុរសម្នាក់ ស្រក់ទឹកភ្នែក ក្រោយពីនារីដែលគាត់លង់ស្រលាញ់ បដិសេធនឹងក្ដីស្រលាញ់របស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយពលរដ្ឋម្នាក់ ដែលបានឃើញនូវហេតុការណ៍ ហើយយកទៅបង្ហោះចែកចាយដោយទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា បុរសរូបនេះ បានកំពុងអង្គុយយំនៅខាងមុខហាងមួយកន្លែង ដែលមានមនុស្សម្នានៅជុំវិញខ្លួនគាត់ដើម្បីសួរនាំ។ ទន្ទឹមនឹងនេះដែរ មានម្នាក់បានហុចទឹកឲ្យគាត់ផឹក ជាការសម្រួលអារម្មណ៍ និងសំនួរមួយបានចោទសួរឡើងថា “នាងហៅលោកថាជាមនុស្សអាក្រក់មែនទេ?”។ ឮដូច្នេះ គាត់ក៏បានបន្ដការយំ និងងក់ក្បាល ហើយតបទៅវិញថា “បាទ”

តួយ៉ាង ម្ចាស់វីដេអូឃ្លីប បានឲ្យដឹងដែរថា បុរសរូបនេះ បានជិះម៉ូតូពីទីក្រុង Pekanbaru មកកាន់ទីក្រុង Padang Panjang ដែលមានចម្ងាយ២៣៦គីឡូម៉ែត្រ ដោយសង្ឃឹមថានារីដែលគាត់ស្រលាញ់និងស្និទ្ធស្នាលជាមួយតាម​រយៈការលេងហ្គេមអនឡាញ Mobile Legend ព្រមទទួលការស្រលាញ់របស់គាត់ តែផ្ទុយទៅវិញ នាងបែរជាបដិសេធ៕

ប្រភព: Mothership

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T