លទ្ធផលតេស្តកូវីដ១៩ ក្នុងចំណោមប្រជាពលរដ្ឋ ចំនួន ៧០នាក់ នៅសង្កាត់ចាក់អង្រែក្រោម បានចេញជាផ្លូវការណ៍ហើយ

//s9.kh1.co/7f/7f0660761b4620d6ab15d79f02cbdd5ea1253600.jpg
សង្គម

 ១៣-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមគ្រូពេទ្យបានធ្វើការយកសំណាកប្រជាពលរដ្ឋ៧០នាក់ដែលរស់នៅសង្កាត់ចាក់អង្រែក្រោមមក ពិនិត្យ និងវិភាគសំណាក ដោយទទួលបានលទ្ធផលហើយ។

ភ្នំពេញ៖ ក្រោយពីមានផ្ទុះការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ (Delta) នៅទីតាំងសង្កាត់ចាក់អង្រេក្រោមរួចមក ពេលនេះក្រុមគ្រូពេទ្យបានធ្វើការយកសំណាកប្រជាពលរដ្ឋដែលនៅក្បែរៗនោះមក ពិនិត្យ និងវិភាគសំណាក ដោយទទួលបានលទ្ធផលហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីយប់ថ្ងៃទី​១២ ខែ​សីហា​ ឆ្នាំ​២០២១​ ក្រុមគ្រូពេទ្យ បានចុះទៅធ្វើតេស្តដល់ប្រជាពលរដ្ឋ ចំនួន ៧០នាក់ នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ ក្នុងចំណោមប្រជាពលរដ្ឋ៧០នាក់។

អាស្រ័យហេតុនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឺកជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនអោយសោះ ត្រូវចេះផ្លាស់ប្តូរទំលាប់រស់នៅរបស់ខ្លួន ជាពិសេសក្នុងកំឡុងពេលវីរុសបម្លែងខ្លួនថ្មី (Deta) កំពុងតែមានវត្តមានបណ្តើរៗ ក្នុងប្រទេសកម្ពុជា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ការយកសំណាកប្រជាពលរដ្ឋ នៅក្នុងទីតាំងដែលសង្ស័យ
ការយកសំណាកប្រជាពលរដ្ឋ នៅក្នុងទីតាំងដែលសង្ស័យ
ការយកសំណាកប្រជាពលរដ្ឋ នៅក្នុងទីតាំងដែលសង្ស័យ
ការយកសំណាកប្រជាពលរដ្ឋ នៅក្នុងទីតាំងដែលសង្ស័យ
ការយកសំណាកប្រជាពលរដ្ឋ នៅក្នុងទីតាំងដែលសង្ស័យ
ការយកសំណាកប្រជាពលរដ្ឋ នៅក្នុងទីតាំងដែលសង្ស័យ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T