យល់ដឹង៖ ជីវិតរបស់មនុស្សយើងម្នាក់ៗ គឺជៀសមិនផុតឡើយ ពីការជួបបញ្ហាជាច្រើន ដែលកើតមាននៅក្នុងជីវិត លើសពីនេះ បញ្ហាទាំងនោះ វាតែងតែធ្វើឱ្យមនុស្សយើង មានភាពស្មុគស្មាញ និងកើតទុក្ខជាដើម ក៏ប៉ុន្តែប្រសិនបើ យើងបណ្តោយឱ្យបញ្ហាទាំងនោះ មកគ្របដណ្តប់លើយើងបានតាមតែចិត្តនោះ ជីវិតយើងច្បាស់ជា កាន់តែស្មុគស្មាញថែមទៀត ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះហើយ នៅពេលដែលបញ្ហាកើតមាននៅក្នុងជីវិតច្រើនពេក វាក៏បានធ្វើឱ្យជីវិតយើង កាន់តែមានភាពស្មុគស្មាញ ដែលអ្នកទាំងអស់ គួរតែបណ្តោយឱ្យខ្លួនឯង បានធ្វើនូវរឿងរ៉ាវមួយចំនួន ព្រោះវាមិនត្រឹមតែអាចជួយកាត់បន្ថយ ការមានបញ្ហានៅក្នុងជីវិតទេ តែវាក៏បានកាត់បន្ថយមិនធ្វើឱ្យយើង មានភាពស្មុគស្មាញច្រើនពេក ផងដែរ។
កុំស្មុគស្មាញពេក! បើជីវិតជួបបញ្ហាច្រើន អ្នកទាំងអស់គ្នាគួរតែបណ្តោយឱ្យខ្លួនឯងបានធ្វើរឿងទាំងនេះ៖
១. ធ្វើអ្វីដែលខ្លួនឯងតែងតែចង់ធ្វើ

មនុស្សយើងម្នាក់ៗ បើនៅតែស្មុគស្មាញដោយសារតែបញ្ហា កើតមានឡើងនៅក្នុងជីវិតច្រើនពេក វាមិនត្រឹមតែធ្វើឱ្យយើង មើលមិនឃើញពីទិសដៅនៃជីវិតខ្លួនឯងទេ តែវានឹងធ្វើឱ្យយើង កាន់តែរកច្របូលច្របល់។ ហេតុនេះហើយ បើបញ្ហាដែលកើតឡើងមក បានធ្វើឱ្យជីវិតអ្នកកាន់តែស្មុគស្មាញនោះ អ្នកទាំងអស់គ្នាគួរតែបណ្តោយឱ្យខ្លួនឯង បានធ្វើអ្វី ដែលខ្លួនតែងតែចង់ធ្វើ និងមិនធ្លាប់សាកល្បងធ្វើពីមុនមក ព្រោះវាអាចបន្លប់ ភាពស្មុគស្មាញអ្នកបាន អ្វីដែលពិសេសនោះ គឺអាចធ្វើឱ្យអ្នកទទួលបានអារម្មណ៍ល្អឡើងវិញ ហើយដឹងថាអ្វីដែលអ្នក គួរតែធ្វើបន្តទៀតផង។
២. កើតទុក្ខ និងយំឱ្យអស់ចិត្ត

ធម្មជាតិរបស់មនុស្សយើងកើតមក តែងតែចេះកើតទុក្ខ ចេះឈឺចាប់ និងចេះយំ ដែលវាគឺជារឿងដែលធម្មតាទៅហើយ។ អញ្ចឹងហើយ នៅពេលដែលអ្នកស្មុគស្មាញ ដោយសារតែបញ្ហាកើតមានក្នុងជីវិតច្រើនពេក ចូរអ្នកទាំងអស់គ្នា បណ្តោយឱ្យខ្លួនឯងកើតទុក្ខ និងយំឱ្យអស់ចិត្ត ក្នុងរយៈពេលខ្លី ដោយកុំមានអារម្មណ៍ថាខ្លួនឯង ជាមនុស្សទន់ជ្រាយឱ្យសោះ ព្រោះអ្នកណាៗកើតមក ក៏ចេះកើតទុក្ខ និងចេះយំដែរ គ្រាន់តែអ្នកដទៃ គេមិនបង្ហាញឱ្យអ្នកបានឃើញ តែប៉ុណ្ណោះ។ ដូច្នេះហើយ បើចង់យំ ក៏យំឱ្យអស់ចិត្តទៅ បើទោះបីជាការយំនោះ មិនបានជួយកាត់បន្ថយភាពស្មុគស្មាញ បានច្រើនក៏ដោយ ប៉ុន្តែ វាក៏បានធ្វើឱ្យអារម្មណ៍របស់អ្នកបានធូរស្រាលខ្លះដែរ។
៣. ទៅកន្លែងដែលខ្លួនចង់ទៅ

ដោយសារតែមនុស្សយើងម្នាក់ៗ តែងតែរវល់ជាមួយនឹងការធ្វើការនិងរកស៊ី ទើបធ្វើឱ្យខ្លួនឯង មិនមានឱកាសបានទៅកន្លែងដែលខ្លួនចង់ទៅ ហេតុនេះហើយ បើនៅពេលមួយ ដែលជីវិតជួបបញ្ហាច្រើន ហើយបានធ្វើឱ្យជីវិតអ្នក ពោរពេញទៅដោយភាពស្មុគស្មាញនោះ អ្នកទាំងអស់គ្នាគួរតែបណ្តោយឱ្យខ្លួនឯង បានទៅកន្លែងដែលខ្លួនចង់ទៅ ដើម្បីលំហែកាយនិងខួរក្បាល ព្រោះវាអាចជួយឱ្យអ្នកទាំងអស់គ្នា ទទួលបានអារម្មណ៍ស្រស់ស្រាយឡើយវិញ ជាពិសេស វាអាចជួយធ្វើឱ្យអ្នកទាំងអស់គ្នា ឆាប់រកនឹកឃើញវិធីដោះស្រាយបញ្ហា ដែលកំពុងតែកើតមាននៅក្នុងជីវិតបានទៀតផង។
៤. ញុំារបស់ដែលឆ្ងាញ់ៗ

កុំខ្លាចធាត់ កុំខ្លាចមិនល្អដល់សុខភាព បើជីវិតកាន់តែស្មុគស្មាញទៅហើយនោះ អ្នកទាំងអស់គ្នាគួរតែបណ្តោយឱ្យខ្លួនឯង បានញុំារបស់ឆ្ងាញ់ៗ ដែលខ្លួនមិនធ្លាប់ហ៊ានញុំាពីមុនមក ដោយសារតែខ្លាចធាត់ និងមិនល្អដល់សុខភាព ប៉ុន្តែការបណ្តោយឱ្យខ្លួនឯង បានញុំារបស់ដែលខ្លួនឯងចង់ញុំានេះ វាមិនមែនរហូតឯណា ហេតុនេះហើយ បើចង់ញុំាអ្វីក៏ញុំាទៅ ក្រោយពេលដែលបានញុំាហើយ វានឹងជួយធ្វើឱ្យអារម្មណ៍របស់អ្នកទាំងអស់គ្នា នឹងល្អប្រសើរឡើងវិញ។
៥. ចំណាយលុយដែលខំរក ទៅទិញរបស់ដែលខ្លួនចង់បាន

លុយដែលយើងម្នាក់ៗ ខិតខំរកសព្វថ្ងៃនេះ គឺសុទ្ធសឹងតែចង់ឱ្យជីវិតខ្លួនឯង ជួបតែភាពល្អប្រសើរ និងមានក្តីសុខមិនថាអញ្ចឹងមែនទេ? ហេតុនេះហើយ ការដែលបណ្តោយឱ្យខ្លួនឯង ចំណាយលុយទៅទិញរបស់ ដែលខ្លួនឯងតែងចង់បាននោះ វាមិនមែនជារឿងដែលខ្ជះខ្ជាយនោះទេ ព្រោះវាអាចចាត់ទុកថាជាកាដូ ជូនដល់ខ្លួនឯង ចំពោះការខិតខំប្រឹងប្រែង ឆ្លងកាត់ឱបសគ្គជីវិតនាពេលកន្លងមកនេះ។ ម្យ៉ាងវិញទៀត វានឹងកាន់តែធ្វើឱ្យខ្លួនអ្នក បានមើលឃើញពីតម្លៃរបស់ខ្លួនឯង ហើយអ្នកក៏មានអារម្មណ៍ល្អចំពោះខ្លួនឯង ដើម្បីតស៊ូរឹងមាំ ក្នុងការឆ្លងកាត់នូវឱបសគ្គជីវិត តទៅមុខទៀតបាន៕
ប្រភព៖ betterhealth