អស្ចារ្យ! វិចិត្រករម្នាក់ បង្កើតព្រៃក្រោមទឹក ដោយមានរូបចម្លាក់ជាង៩០ (មានវីដេអូ)

//s9.kh1.co/be/be9b0a4f87754472de08b0a1bac316d219dcef6d.jpg
សង្គម

 ១១-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ធ្វើឡើងដោយមានថវិកាចំនួនប្រមាណ១,១៧០,៧០០ដុល្លារអាមេរិក និងរួមសហការជាមួយរដ្ឋាភិបាលប្រទេសស៊ីប។

ស៊ីប៖ វិចិត្រករម្នាក់ឈ្មោះថា Jason deCaires Taylor បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពសិល្បៈម្តងទៀត ដែលលើកនេះគាត់បានបង្កើតព្រៃក្រោមទឹក នៅឯនាយឆ្នេរនៃរីស៊ត Ayia Napa ក្នុងប្រទេសស៊ីប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារមន្ទីរព្រៃក្រោមទឹក ត្រូវបានគេដាក់ឈ្មោះឲ្យថា Ayia Napa (Musan) ដែលមានរូបចម្លាក់ចំនួន៩៣ និងដាក់នៅលើបាតសមុទ្រ ហើយការតាំងពិព័រនេះ ធ្វើឡើងដោយមានថវិកាចំនួនប្រមាណ១,១៧០,៧០០ដុល្លារអាមេរិក និងរួមសហការជាមួយរដ្ឋាភិបាលប្រទេសស៊ីប ដោយបើកដំណើរការកាលពីខែមុន ដែលមានក្រុមអ្នកមុជទឹក អញ្ជើញទៅស្វែងយល់ពីអ្វីៗនៅខាងក្រោមផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍មួយបាននិយាយថា រូបចម្លាក់ទាំងអស់ត្រូវបានរចនា និងផលិតឡើងដោយវត្ថុធាតុដើម ដែលមិនប៉ះពាល់ដល់ជីវិតសត្វក្នុងទឹកឡើយ ហើយត្រូវបានគេដាក់នៅជម្រៅខុសៗគ្នា ដូច្នេះវាបង្កើតជាស្រទាប់ខាងក្រោមសមស្របសម្រាប់ជីវិតសត្វសមុទ្រនៅគ្រប់កម្រិត។

យ៉ាងណាមិញ គេក៏សង្ឃឹមដែរថា រូបចម្លាក់ នឹងក្លាយជាជម្រកសម្រាប់សត្វសមុទ្រ ព្រោះវាជាតំបន់ដីខ្សាច់ ហើយជីវៈចម្រុះនៃតំបន់នេះនឹងកាន់តែសម្បូរបែប ដោយសារតែសារមន្ទីរក្រោមទឹក៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T