ស្ត្រីមាត់ធំបំផុតនៅលើពិភពលោក មានរង្វះមាត់ប្រវែង៦.៥សង់ទីម៉ែត្រ - Khmerload

ស្ត្រីមាត់ធំបំផុតនៅលើពិភពលោក មានរង្វះមាត់ប្រវែង៦.៥សង់ទីម៉ែត្រ

https://s9.kh1.co/b7/b74a3398ed8df8d4ac08d10f089a6d76767ef815.jpg
ប្លែកៗ
 10-Aug-2021 1pm · 4 months ago

ស្ត្រីម្នាក់មកពីរដ្ឋ Connecticut មានមាត់យ៉ាងធំ ដែលបានជាប់ឈ្មោះនៅក្នុងកំណត់ត្រាពិភពលោកហ្គីនណេស ជាមនុស្សមាត់ធំផ្នែកស្ត្រី។

អាមេរិក៖ ស្ត្រីម្នាក់មកពីរដ្ឋ Connecticut នៃសហរដ្ឋអាមេរិក មានមាត់យ៉ាងធំ ដែលបានជាប់ឈ្មោះនៅក្នុងកំណត់ត្រាពិភពលោកហ្គីនណេស ជាមនុស្សមាត់ធំផ្នែកស្ត្រី។

នាង Samantha Ramsdell អាយុ៣១ឆ្នាំ បានបង្កឲ្យមានភាពល្បីល្បាញ កាលពីឆ្នាំមុនកន្លងទៅនេះ ដោយសារតែមាត់ដ៏ធំរបស់នាង ដែលរង្វះមាត់មានប្រវែង៦.៥សង់ទីម៉ែត្រ។ លុះមកដល់ខែមករា នាងនិងក្រុមការងារខាងកំណត់ត្រាពិភពលោកហ្គីនណេស បានទាក់ទងជាមួយគ្នា ហើយនៅខែកក្កដា មានការវាស់វែងជាច្រើនដង ដើម្បីបញ្ជាក់ថានាងមិនមានការវះកាត់ធ្វើឲ្យមាត់ធំឡើយ ដែលវាធំដោយធម្មជាតិប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីនាងនៅក្មេងធ្លាប់ត្រូវបានគេសើចចំអកពីទំហំមាត់ដ៏ធំនេះដែរ ហើយមកទល់សព្វថ្ងៃនេះ មានមនុស្សចំនួនតូចគិតថាមាត់របស់នាងធំគួរឲ្យខ្លាចផងដែរ តែនាងមិនបានខ្វល់ទេ ព្រោះឥលូវនេះនាងបានទទួលការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមដោយសារតែមាត់៕

ប្រភព: Daily Mail

https://s9.kh1.co/__image/w=650,h=435,q=100/08/08de80cbef19b971c57297f28f063a03f482b5db.jpg
រូបភាព
https://s9.kh1.co/__image/w=650,h=435,q=100/21/21d2c5ba20f844711e18c842b7ee990d05480f03.jpg
រូបភាព
https://s9.kh1.co/__image/w=650,h=435,q=100/d5/d5d8324f8ccefa957686b9c174483d840dd83e1c.jpg
រូបភាព
https://s9.kh1.co/__image/w=650,h=711,q=100/6b/6bf3217489a8d56c45e47cc34ba176e0f156483b.jpg
រូបភាព
https://s9.kh1.co/__image/w=650,h=472,q=100/84/8429b6fd79efb0f5e36f98ebb48e8e4ef73fc162.jpg
រូបភាព
https://s9.kh1.co/__image/w=650,h=342,q=100/a4/a41e0b7bd2071433f713b9bdf76ea75a8c7b7c49.png
រូបភាព
https://s9.kh1.co/__image/w=650,h=650,q=100/0f/0fcf0c72e15a46e04b8ddf38fb4617d5114116b9.jpg
រូបភាព
https://s9.kh1.co/__image/w=576,h=354,q=100/48/48a0eaa0caa2687bd01f7ed6f70486d67f0601d9.jpg
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង