ចង់គាំង! បុរសជនជាតិកូរ៉េម្នាក់ប្រទះឃើញ លុយទាំងដុំក្នុងទូទឹកកក ក្រោយកម្មង់ទិញតាមអនឡាញ

//s9.kh1.co/df/dfb51fc62dd5784ed7f519fcaa41f5f018fc2964.png
សង្គម

 ១០-សីហា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ចង់គាំង! បុរសជនជាតិកូរ៉េម្នាក់ប្រទះឃើញ លុយរាប់លានវ៉ុន នៅក្នុងទូទឹកកក ក្រោយកំម៉្មង់ទិញតាមអនឡាញ

កូរ៉េខាងត្បូង៖ ប៉ូលីសរបស់ប្រទេសកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតបន្ទាប់ពីសាច់ប្រាក់ជាង ១០០ លានវ៉ុនត្រូវបានគេរកឃើញ នៅក្នុងទូទឹកកកគីមឈីដែលត្រូវបានទិញតាមប្រព័ន្ធអនឡាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រដាសប្រាក់ ៥០ ម៉ឺនវ៉ុន​​​​ ត្រូវបានរុំដោយផ្លាស្ទិចហើយបិទនៅក្នុងទូទឹកកក។ ប៉ូលីសមិនទាន់ស្វែងរកម្ចាស់ដើមនៃប្រាក់នោះបាននោះឡើយទេ។ សាច់ប្រាក់ហាក់ដូចជាត្រូវបានប្រើហើយមិនមែនថ្មីទេ ហើយមានសាច់ប្រាក់ចំនួន ២.២០០ ដែលមានចំនួនសរុប ១១០ លានវ៉ុន ប្រមាណ ៩៥.៨៩៧ ដុល្លារ។

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ៣៖៤៥ នាទីរសៀល អ្នកស្រុកJeju ម្នាក់បានទូរស័ព្ទទៅប៉ូលីសបន្ទាប់ពីគាត់បានរកឃើញសាច់ប្រាក់នៅក្នុងទូទឹកកកគីមឈីដែលគាត់បានទិញតាមអ៊ីនធឺណិត។ បច្ចុប្បន្ន ប៉ូលីសកំពុងស៊ើបអង្កេតលើអ្នកលក់និងប្រតិបត្តិករដឹកជញ្ជូនទំនិញដើម្បីកំណត់ប្រភពប្រាក់ពិតប្រាកដ។ ប៉ូលីសបានប្រមូលប្រាក់នេះជាបណ្តោះអាសន្ននិងកំពុងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពផ្សេងៗដើម្បីស្វែងរកម្ចាស់។

យោងតាមច្បាប់ស្តីពី ការបាត់និងរកឃើញ (Lost and Found Act) ប្រាក់នឹងប្រគល់ជូនបុគ្គលដែលរកឃើញប្រសិនបើម្ចាស់ដើមមិនបង្ហាញខ្លួន ក្នុងរយៈពេលប្រាំមួយខែ។ អ្នករើសបានប្រាក់នោះ ត្រូវបង់ពន្ធ ២២ ភាគរយ។ ប្រសិនបើរកឃើញម្ចាស់ដើម សំណងពី ៥% ទៅ ២០% នឹងត្រូវសងទៅអ្នករើសបាន ឬប្រទះឃើញ។ ទោះយ៉ាងណាក៏ដោយ ប្រាក់នេះនឹងត្រូវប្រគល់ជូនរដ្ឋ ប្រសិនបើប្រាក់នោះត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទល្មើស៕

ទឹកប្រាក់នៅទូទឹកកក ដែលទិញតាមអ៊ីនធើណេត
ទឹកប្រាក់នៅទូទឹកកក ដែលទិញតាមអ៊ីនធើណេត
ទឹកប្រាក់នៅទូទឹកកក ដែលទិញតាមអ៊ីនធើណេត
ទឹកប្រាក់នៅទូទឹកកក ដែលទិញតាមអ៊ីនធើណេត
ទឹកប្រាក់នៅទូទឹកកក ដែលទិញតាមអ៊ីនធើណេត
ទឹកប្រាក់នៅទូទឹកកក ដែលទិញតាមអ៊ីនធើណេត
វីដេអូ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T