ជប៉ុន៖ កីឡាកររត់ប្រណាំងជនជាតិបារាំង Morhad Amdouni បានក្លាយទៅជាប្រធានជជែកវែកញែកយ៉ាងក្ដៅគគុកនៅលើបណ្ដាញសង្គម បន្ទាប់ពីគាត់ហាក់ដូចជាបានធ្វើឲ្យដបទឹកជាច្រើនដបដួលដោយចេតនា ក្នុងអំឡុងពេលរត់ម៉ារ៉ាតុងផ្នែកបុរសអូឡាំពិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាកររូបនេះ បានបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ១៤ ក្នុងការរត់ប្រណាំងចម្ងាយ២៦ម៉ាយល៍ ក្នុងស្ថានភាពអាកាសធាតុក្តៅនៅទីក្រុង Sapporo នៃកោះហុកកៃដូ ដោយមានរយៈពេលតិចជាង៦នាទី តាមពីក្រោយអ្នកឈ្នះគឺកីឡាករ Eliud Kipchoge។ ប៉ុន្ដែចំពោះសកម្មភាពរបស់គាត់អំឡុងពេលរត់ប្រណាំង ត្រូវបានគេសង្កេតឃើញ គាត់និងកីឡាករដទៃទៀតបានរត់មកដល់តុមួយ ដែលមានតម្រៀបដបទឹកជាជួរៗ ហើយកីឡាករនៅខាងមុខបានលូកយកទឹកដោយភាពត្រឹមត្រូវ តែគាត់វិញ បែរជាផ្ដួលដបទឹកចោល និងលូកយកដបទឹកចុងក្រោយ ហើយបន្ដការរត់ប្រណាំង។
ទន្ទឹមនឹងនេះដែរ គាត់ត្រូវបានមហាជនចោទថា ធ្វើបែបនេះដោយចេតនា ក្នុងបំណងចង់ឲ្យកីឡាករដទៃទៀតគ្មានទឹកផឹក ខណៈដែលពួកគេបានឆ្លងកាត់កម្ដៅថ្ងៃ ឆ្ពោះទៅរកទីបញ្ចប់ផងដែរ។ ប៉ុន្ដែមានអ្នកខ្លះ បានអះអាងថា គាត់ធ្វើឲ្យដបទឹកដួលដោយចៃដន្យប៉ុណ្ណោះ ហើយមិនមែនមានតែតុមួយនោះតម្រៀបដបទឹកឡើយ ក៏មានតុខាងមុខទៀតតម្រៀបដបទឹកដែរ៕
ប្រភព: Daily Mail / Twitter
សូមទស្សនារូបភាពខាងក្រោយ៖



Thoughts on Amdouni knocking over an entire row of water before taking the last one? pic.twitter.com/qrPaSzxLBW
— Ben St Lawrence (@bennysaint) August 8, 2021