អ៊ីតាលី៖ ទូកមួយមានរាងដូចនឹងឧបករណ៍តន្ត្រី វីយូឡុង ដែលត្រូវបានគេសាងសង់ឡើង ដើម្បីជាការគោរពដល់មនុស្សដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ បានដាក់ដំណើរការសាកល្បងនៅទីក្រុង Venice នៃប្រទេសអ៊ីតាលីកាលពីថ្ងៃសុក្រកន្លងទៅនេះ ដោយមានតន្ត្រីករម្នាក់ កូតវីយូឡុងនៅលើទូកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទូកវីយូឡុងនេះ មានប្រវែង១២ម៉ែត្រ និងទទឹង៤ម៉ែត្រ ហើយត្រូវបានសាងសង់ឡើង ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ដោយវិចិត្រករ Livio De Marchi និងសហការជាមួយអង្គការអភិវឌ្ឈ នៃទីក្រុង Venice ផ្ទាល់តែម្ដង។ វិចិត្រករនេះដែរ ត្រូវបានគេស្គាល់ថា ជាជាងឈើនៃទីក្រុង Venice និងបានផលិតរូបចម្លាក់អណ្ដែតទឹកជាច្រើន រួចទាំងរថយន្ដឈើអណ្ដែតទឹក Ferrari ផងដែរ។
យ៉ាងណាមិញ បើទោះជាទូកវីយូឡុងនេះ បានដាក់លើផ្ទៃទឹកហើយក៏ដោយ តែគេនឹងដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះឯណោះ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖