ហេតុតែស្រលាញ់ខ្លាំង! បុរសរូបនេះ តែងខ្លួនជាមនុស្សស្រី ដើម្បីចូលប្រលងជំនួសសង្សារ

//s9.kh1.co/cc/cc60db28b24014ef4737b7d804f10d65d2314805.jpg
សង្គម

 ០៨-សីហា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កាលពីប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរក្នុងតំបន់ បានចាប់ខ្លួនបុរសសញ្ជាតិសេណេហ្គាល់ម្នាក់ បន្ទាប់ពីគាត់បានតុបតែងខ្លួនជាមនុស្សស្រី។

សេណេហ្គាល់៖ កាលពីប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរក្នុងតំបន់ បានចាប់ខ្លួនបុរសសញ្ជាតិសេណេហ្គាល់ម្នាក់ បន្ទាប់ពីគាត់បានតុបតែងខ្លួនជាមនុស្សស្រី ដើម្បីបន្លំខ្លួនចូលទៅប្រលងថ្នាក់វិទ្យាល័យ ជំនួសមិត្តស្រីរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Khadim Mboup អាយុ២២ឆ្នាំ សព្វថ្ងៃជានិស្សិត និងត្រូវបានគេចាប់ខ្លួននៅថ្ងៃទី៣នៃការប្រលងថ្នាក់វិទ្យាល័យ បន្ទាប់ពីគេសង្កេតឃើញថា ការស្លៀកពាក់របស់គាត់ហាក់មានភាពមិនប្រក្រតី។ ទន្ទឹមនឹងនេះដែរ គាត់បានសារភាពថា គាត់បានរៀបចំប្រលងភាសាអង់គ្លេសជំនួសមិត្តស្រី ដោយសារតែនាងមិនពូកែមុខវិជ្ជាភាសាអង់គ្លេសឡើយ ហើយគាត់ធ្វើនេះ គឺធ្វើចេញពីសេចក្ដីស្រលាញ់។

យ៉ាងណាមិញ ចំពោះទង្វើបែបនេះ ត្រូវបានគេចោទប្រកាន់ពីបទលួចបន្លំអត្តសញ្ញាណ និងក្លែងបន្លំការប្រលង ដូច្នេះបុរសខាងលើ រួមទាំងមិត្តស្រីរបស់គាត់ នឹងត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារផងដែរ៕

ប្រភព: philnews

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T