តារាកម្សាន្ត: ប្រិយមិត្ត ពុកម៉ែ បងប្អូន និងហ្វេនៗដែលជាអ្នកនិយមវិស័យសិល្ប:ចម្រៀង ច្បាស់ណាស់ពិតជាបានស្គាល់កំពូលតារាចម្រៀងសម្លេងស្អក សម្បុរស្រអែម និងបច្ចុប្បន្នជ្រកក្រោមទ្រនំផលិតកម្មដ៏ល្បីឈ្មោះមួយ គឺផលិតកម្មកាឡាក់ស៊ី គឺលោកប៉ុនសុណារិន ឬហៅថាលោក ខេម បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងជាពិសេសគឺដល់ហ្វេនៗតែម្តង ក្រោយតារាប្រុសរូបនេះបានធ្វើដំណើរទៅកាន់ទឹកដីប្រទេសបារាំង កាលពីពេលថ្មីៗកន្លងទៅនេះផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយឈានជើងដល់ប្រទេសបារាំងបានមួយរយ: ស្រាប់តែប៉ុន្មានម៉ោងមុននេះបន្តិច លោកខេមបានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងសង្សាររបស់លោក ដោយក្នុងរូបថតលោក និងសង្សារកំពុងតែអង្គុយជិតគ្នា និងកំពុងសម្លឹងមើលទូរស័ព្ទ យ៉ាងស្វីត រហូតធ្វើឲ្យហ្វេនៗដែលជាអ្នកនិយមគាំទ្រលោកនាំគ្នាចូលមកធ្វើការចុចLike, Share, និងComment ជាច្រើនផងដែរ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម