ផ្លូវការ! Messi មិនបន្តកុងត្រាថ្មីជាមួយក្លិប Barcelona ឡើយ

//s9.kh1.co/22/22447fbd8399acbb0ed28a1a3d6f9533bd8bb067.jpg
កីទ្បា

 ០៦-សីហា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

Barca ប្រកាសហើយថា Messi នឹងចាកចេញពីក្លិប

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសជាផ្លូវការថា ខ្សែប្រយុទ្ធ Lionel Messi នឹងចាកចេញពីក្លិបហើយដោយមិនបន្តកុងត្រាថ្មីទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

ថ្មីៗនេះទាំងលោកប្រធានក្លិប Joan Laporta និងសារព័ត៌មានជាច្រើនបានចុះផ្សាយថា Messi កាន់តែកៀកក្នុងការបន្តកុងត្រាថ្មីប៉ុន្តែកាលពីយប់ម្សិលមិញ អ្នកកាសែត Fabrizio Romano បានរាយការណ៍ថាការចរចាកុងត្រាថ្មីរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមានបញ្ហា។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

ឥលូវនេះ Barcelona បានប្រកាសជាផ្លូវការថា នឹងចែកផ្លូវជាមួយម្ចាស់ពាន ballon d'or ៦សម័យរូបនេះដោយសរសេរថា៖

Leo Messi នឹងមិនបន្តស្នាក់នៅ FC Barcelona ឡើយ។ បើទោះបីជាក្លិបនិងកីឡាករបានបង្ហាញបំណងយ៉ាងច្បាស់ថានឹងបន្តកុងត្រាថ្មីនៅថ្ងៃនេះក៏គ្រប់យ៉ាងមិនអាចកើតឡើងដោយសារតែវិបត្តិហិរញ្ញវត្ថុនិងបញ្ហាទាក់ទងនឹងច្បាប់(ច្បាប់របស់ក្របខណ្ឌ La Liga)។ ជាលទ្ធផលគឺ Messi នឹងមិនស្នាក់នៅ FC Barcelona ទេ ។ ភាគីទាំងសងខាងពិតជាមានការសោកស្ដាយណាស់ ដែលមិនអាចសម្រេចបំណងរបស់ពួកយើង។ក្លិប Barcelona សូមសម្ដែងការដឹងគុណដល់កីឡាកររូបនេះដែលបានចូលរួមចំណែកជួយដល់ក្លិបហើយក្លិបសូមជូនពរឲ្យអាជីពខាងមុខរបស់គេនិងគ្រួសារគេជួបតែសំណាងល្អ។

ក្លិប Barcelona

គួរបញ្ជាក់ផងដែរថាកាលពីប៉ុន្មានថ្ងៃមុន Lionel Messi បានថតជុំគ្នាជាមួយ Neymar Jr, Angel Di Maria និងកីឡាករផ្សេងទៀតដែលគេសង្ស័យថាកីឡាកររូបនេះអាចនឹងផ្ទេរទៅ Paris Saint-Germain ។

ខ្សែប្រយុទ្ធ Lionel Messi ជាមួយ Neymar,Di maria 
ខ្សែប្រយុទ្ធ Lionel Messi ជាមួយ Neymar,Di maria 

Lionel Messi ជាកីឡាករដែលបណ្ដុះចេញពីថ្នាលយុវជន La Masia របស់ Barcelona ដោយបានចំណាយពេលជាង ២១ ឆ្នាំស្នាក់នៅក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះដោយផ្ទេរពី Newell's Old Boys តាំងពីឆ្នាំ២០០០។រូបគេបានឈ្នះពាន La Liga ៩ដង, Copa Del Rey ៧ដង,Supercopa de Espana ៧ដង,Champions League ៤ដង, UEFA Super Cup ៣ដង និង FIFA Club World Cup ចំនួន៣ដង៕ 

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

ប្រភព twitter

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T