ដើមឈើក្រាស់បំផុតនៅលើពិភពលោក អាយុកាលពាន់ឆ្នាំហើយ នៅតែបន្ដការលូតលាស់

//s9.kh1.co/11/11c775edf89751d91ebd8b0180ab8c09e34a4c84.jpg
សង្គម

 ០៥-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដើមឈើមួយដើមឈ្មោះថា El Árbol del ត្រូវបានគេចាត់ទុកថាជាដើមឈើ ដែលក្រាស់បំផុតនៅលើពិភពលោក។

ម៉ិកស៊ិក៖ ដើមឈើមួយដើមឈ្មោះថា El Árbol del មានទីតាំងស្ថិតក្នុងទីធ្លាព្រះវិហារ នៅទីប្រជុំជន Santa María del Tule នៃប្រទេសម៉ិកស៊ិក ហើយវាត្រូវបានគេចាត់ទុកថាជាដើមឈើ ដែលក្រាស់បំផុតនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា អាយុកាលរបស់ដើមឈើដ៏ក្រាស់នេះ មិនមាននរណាម្នាក់ដឹងច្បាស់ឡើយ ដោយគេប៉ាន់ស្មានថា វាអាចមានអាយុកាលចន្លោះពី១,២០០ឆ្នាំ ទៅដល់៣,០០០ឆ្នាំ ឬអាចលោតដល់៦,០០០ឆ្នាំឯណោះ។ ហើយក្នុងឆ្នាំ១៩៩០ មានសេចក្ដីរាយការណ៍ថា វាបានកំពុងងាប់បន្ដិចម្ដងៗ ដោយសារតែកង្វះជាតិទឹក រងការបំពុលបរិស្ថាន និងចរាចរណ៍ ដែលមានរថយន្ដប្រមាណ៨.០០០គ្រឿងធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ តែយ៉ាងណាក៏ដោយ មកទល់ពេលនេះ វានៅតែលូតលាស់យ៉ាងរឹងមាំដដែល។

បន្ថែមពីនេះទៀត យើងមើលទៅវាហាក់ដូចជាមានដើមឈើជាច្រើនដើមផ្ដុំគ្នា តែខាងអ្នកជំនាញបានបញ្ជាក់ថា វាមានតែមួយដើមប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Oddity / Wikitripadvisor

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T