កក្រើក! ព្រះកិត្តិនាមព្រះនាងតូច ជេណា ល្បីរន្ទីដល់ប្រទេសវៀតណាម រហូតសារព័ត៌មាន ចុះផ្សាយថា...

//s9.kh1.co/74/74e679577625108632fb778d92e1385d604d976f.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

មិនធម្មតា ព្រះកិត្តិនាមព្រះនាងតូច ជេណា ល្បីរន្ទីដល់ប្រទេសវៀតណាម រហូតសារព័ត៌មានមួយនេះចុះផ្សាយយ៉ាងដូច្នេះ

តារាកម្សាន្ត: កាលពីពេលកន្លងទៅថ្មីៗនេះ សារព័ត៌មានដ៏ល្បីឈ្មោះមួយរបស់ប្រទេសវៀតណាមមានឈ្មោះថា Soha.VN បានធ្វើការចុះផ្សាយពីព្រះនាងតូចនរោត្តមជេនណា ដោយបានចុះផ្សាយពីព្រះនាងតូចយ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះនាង នរោត្តមជេនណា ប្រសូតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ នៅទីក្រុងប៉ារីសប្រទេសបារាំង ហើយព្រះនាងគឺជាបុត្រីទី ២ នៅក្នុងគ្រួសារខ្សែរាជវង្សក្រុងកម្ពុជា ដោយមានព្រះបិតាជាជនជាតិបារាំង។

ព្រះនាងនរោត្តមជេនណា ត្រូវជាព្រះរាជនត្តារបស់សម្តេចនរោត្តមចក្រពង្ស និងត្រូវជាព្រះរាជនត្តាទួត របស់សម្តេចនរោត្តមសីហនុ។ ត្រឹមវ័យ ១០វស្សាមែនពិត ប៉ុន្តែព្រះនាងមានរូបសម្រស់ស្រស់ស្អាតនិងថ្លៃថ្នូរដែលជាពិតជាសាកសមឥតទាស់ក្នុងនាមជាខ្សែរាជវង្ស។

សូមរំលឹកផងដែលថា ព្រះនាងតូចនរោត្តមជេនណាបានប្រសូតនៅប្រទេសបារាំង ប៉ុន្តែបានវិលត្រឡប់មករស់ជាមួយគ្រួសាររបស់ព្រះនាងនៅប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ ២០១៥ ។ ទោះបីជាព្រះនាងមានអាយុតែ ១០វស្សា ក៏ដោយក៏ព្រះនាងត្រូវបានគេចាត់ទុកថាជាសមាជិកនៃខ្សែរាជវង្សមួយព្រះអង្គដែលមានភាពលេចធ្លោ និងមានព្រះភ័ក្រ្កស្រស់ស្អាត។

ក្នុងនាមជាសមាជិកនៃគ្រួសាររាជវង្សព្រះនាងតូចនរោត្តមជេនណា ត្រូវបានចិញ្ចឹមបីបាច់និងបង្រៀនក្នុងស្ថានភាពល្អប្រសើរ។ ព្រះនាងចេះ ៥ ភាសារួមមានខ្មែរអង់គ្លេស បារាំង ចិន ថៃហើយអាចនិយាយនិងអានភាសាទាំងនេះបានយ៉ាងស្ទាត់ជំនាញ។ នៅក្នុងជីវិតពិតព្រះនាងតូចត្រូវបានគេចាត់ទុកថាជាក្មេងស្រីឆ្លាត និងមានព្រះសមត្ថភាពមួយអង្គ។ ក្រៅពីសកម្មភាពសិល្បៈព្រះនាងក៏ត្រូវបានមនុស្សគ្រប់គ្នាស្រឡាញ់ដោយសារតែទឹកចិត្តសប្បុរសរបស់ព្រះនាង ដោយជារឿយៗព្រះនាងតែងតែបរិច្ចាគប្រាក់សន្សំរបស់ព្រះនាងដើម្បីជួយដល់កុមារក្រីក្រ។

ដោយមានឋានៈខ្ពង់ខ្ពស់ និងកេរ្តិ៍ឈ្មោះដ៏អស្ចារ្យព្រមទាំងចិត្តសប្បុរស ព្រះនាងតូចជេនណាមានឥទ្ធិពលយ៉ាងខ្លាំងចំពោះយុវជនកម្ពុជា៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

ប្រភព: Soha.VN

ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T