អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានថ្លែងពីខ្សែការពារ Raphael Varane ថា Sir Alex Ferguson ប៊ិះនឹងទិញយកគេបានកំលុងពេលលោកនៅដឹកនាំឯទឹកដី Old Trafford ខណៈដែលលេចឮព័ត៌មានចចាមអារ៉ាមថា Varane គឺជាអ្នកគាំទ្របិសាចក្រហមតាំងពីក្មេងនិងចាត់ទុកលោក Rio Ferdinand ជានិមិត្តរូបទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Manchester United បានប្រកាសឲ្យដឹងថាខ្សែការពារសញ្ជាតិបារាំងរូបនេះនឹងផ្ទេរមកទឹកដី Old Trafford នាពេលឆាប់ៗខាងមុខនេះព្រោះ Real Madrid បានបើកផ្លូវឲ្យគេចាកចេញហើយដោយ Varane នឹងចុះកុងត្រា៤ឆ្នាំជាមួយ Manchester United។

លោកគ្រូបង្វឹក Solskjaer បាននិយាយថា៖
Varane គឺជាខ្សែការពារដ៏ឆ្នើមម្នាក់ក្នុងលោក ខ្ញុំពិតជាសប្បាយចិត្តដែលការព្រមព្រៀងនេះបានកើតឡើង។ គេជាកីឡាករដែលពួកយើងតាមសម្លឹងមើលជាច្រើនឆ្នាំមកហើយ។ ខ្ញុំដឹងថា Sir Alex ប៊ិះនឹងទិញយកគេបានក្នុងកំលុងពេលដែលលោកនៅដឹកនាំ៕

ប្រភព៖ marca