អង់គ្លេស៖ ខ្សែការពារស្លាបស្តាំ កីឡាករ Trent Alexander-Arnold បានសម្រេចចិត្តបន្តកុងត្រាជាមួយ Liverpool រហូតដល់ឆ្នាំ២០២៥។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កីឡាករវ័យ២២ឆ្នាំខាងលើ បានចាប់ផ្តើមអាជីពបាល់ទាត់លើកដំបូងជាយុវជនរបស់ Liverpool តាំងពីឆ្នាំ២០០៤ រហូតមានឈ្មោះលេងនៅក្នុងក្រុមឈុតធំឆ្នាំ២០១៦ និង បានរួមចំណែកជួយក្រុមឈ្នះពាន Champions League, Premier League, UEFA Super Cup និង FIFA Club World Cup។

Arnold បាននិយាយថា៖
ខ្ញុំពិតជាមានមោទកភាពណាស់ដែលទទួលបានឱកាស និង ការទុកចិត្តពីក្លិបក្នុងការបន្តកិច្ចសន្យាថ្មី។ វាជាអារម្មណ៍ដ៏អស្ចារ្យ ហើយ ខ្ញុំពិតជារំភើប៕

ប្រភព៖ goal