អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Luka Jovic បានបង្ហើបតម្រុយឲ្យអ្នកគាំទ្រដឹងថាគេអាចនឹងរកផ្លូវចាកចេញពីក្លិប Real Madrid នៅរដូវក្ដៅនេះបន្ទាប់ពីបានចំណាយពេល៦ខែលេងខ្ចីជើងនៅក្លិប Eintracht Frankfurt រួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ២៣ឆ្នាំរូបនេះផ្ទេរពី Frankfurt មកកាន់ Real Madrid កាលពីឆ្នាំ២០១៩ ប៉ុន្តែមកទល់ពេលនេះហើយគេពុំទាន់អាចក្លាយជាតារាឆ្នើមមួយរូបតាមអ្វីដែលក្លិបរំពឹងទុកនោះឡើយធ្វើឲ្យមានព័ត៌មានចចាមអារ៉ាមថា Jovic អាចនឹងស្វែងរកទ្រនំថ្មី។
ឥលូវនេះសាមីខ្លួនបានចេញមុខបង្ហើបដោយផ្ទាល់មាត់ ថាគេចង់មាននាទីលេងច្រើនជាងនេះ៖
គួរបញ្ជាក់ផងដែរថា ពេលនេះ Luka Jovic បានត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមឯទៀតនៅ Real Madrid ហើយនិងបានចូលលេងក្នុងការប្រកួតមិត្តភាពទល់នឹង Rangers ផងដែរ៕
ប្រភព៖ marca