ស្រស់ដូចផ្កា ស៊ីន យូប៊ីន មកលើកនេះ ចាយសម្រស់លក្ខណៈសុភាពៗ

//s9.kh1.co/19/1969f5191e1c29bb1e74f625957f5c2ecade2ecb.png
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងស្រី សម្រស់ស្រស់ស្អាត ស៊ីន យូប៊ីន មិនដែលធ្វើឲ្យហ្វេនៗខកបំណងនោះទេ នាងតែងតែបង្ហាញខ្លួនជាមួយនឹងរូបភាពស្អាតៗនៅក្នុងបណ្ដាញសង្គមដើម្បីឲ្យមហាជនបានតាមដានជានិច្ច។

ភ្នំពេញ៖ តារាសម្ដែងដ៏មានទេពកោសល្យជំនាញក្នុងវិស័យសិល្បៈ ស៊ីន យូប៊ីន តែងតែបង្ហាញនូវសម្រស់ស្រស់ស្អាតទាក់ទាញ។ នាងជាតារាសម្ដែងស្រីម្នាក់ដែលទទួលបានការស្រលាញ់គាំទ្រជាខ្លាំងពីសំណាក់មហាជនជាច្រើន ជាពិសេសយុវវ័យតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

យូប៊ីន ជាតារាស្រីដែលពូកែខាងសម្ដែង នាងតែងតែគ្រងតំណែងជាតួឯកស្រីគ្រប់ខ្សែភាពយន្ដទាំងអស់ដែលនាងបានចូលរួមសម្ដែង។ មិនតែប៉ុណ្ណោះ យូប៊ីន មានសមត្ថភាពល្អមិនថាដើរតួកាចឬស្លូតនោះទេគឺធ្វើបានទាំងអស់ ហើយថែមទាំងត្រូវចិត្តទស្សនិកជនទៀតផង។

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

ក្រៅពីការងារជាអ្នកសម្ដែងលំដាប់កំពូលហើយ យូប៊ីន ក៏ជាតារាបង្ហាញម៉ូតដ៏ជំនាញមួយរូបផងដែរ។ លើសពីនោះ នាងតែងតែថតរូបស្អាតៗបង្ហោះនៅក្នុងគណនីបណ្ដាញសង្គមផ្ទាល់ ដើម្បីបង្ហាញពីសុខទុក្ខដល់អ្នកគាំទ្រដែលនឹករលឹកជានិច្ច។ 

ថ្មីៗនេះ យូប៊ីន បានបង្ហាញខ្លួនជាមួយនឹងការតែងខ្លួនបែបសុភាព ពាក់រ៉ូបពណ៌ផ្កាឈូក ស្បែកជើងប៉ាតាពណ៌ស ផាត់មុខធម្មជាតិៗ អង្គុយជិតផ្កា ពិតជាស្អាតឥតខ្ចោះ។ ហ្វេនៗនាំគ្នាសរសើមិនដាច់ពីមាត់ថា​ យូប៊ីន តែងខ្លួនយ៉ាងម៉េចក៏ចេញមកស្អាតដែរ៕

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T