កូរ៉េខាងត្បូង ៖ វាត្រូវបានរាយការណ៍ដោយ Hankyung ថា តារាសម្តែងស្រី Goo Hye Sun បានព្យាយាមលុបបំបាត់រាល់ដានលើអ៊ីនធើណែត អំពីការលែងលះរបស់នាង ក្នុងនោះយោងតាមរបាយការណ៍ បានបង្ហាញថាតារាសម្ដែងរូបនេះ បានធ្វើការស្នើសុំដោយផ្ទាល់ទៅ Namu Wiki ដែលស្រដៀងគ្នាទៅនឹងកម្មវិធី Wikipedia ដែរ ដើម្បីលុបរូវរាល់ព័ត៌មានទាំងអស់ ដែលទាក់ទងនឹងខ្លួននាងផ្ទាល់ និងការលែងលះពីតារាសម្តែង Ahn Jae Hyun។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលដែលឈ្មោះនៅក្នុង infringement of privacy និង false information ដែលជាហេតុផលរបស់នាង តារាសម្ដែងរូបនេះបានស្នើថា សូមឲ្យលុបឯកសារនៅគេហទំព័រទាំងអស់ ដែលទាក់ទងទៅនឹងការលែងលះរបស់នាង។
ក្រោយមក Namu Wiki បានទទួលយកសំណើនេះ ហើយបានប្រែក្លាយឯកសារពាក់ព័ន្ធទាំងអស់ ទៅជាឯកជន នៅពេលអ្នកប្រើប្រាស់ស្វែងរកឯកសារណាមួយ ដែលទាក់ទងទៅនឹងការលែងលះរបស់ Goo Hye Sun និង Ahn Jae Hyun នេះគឺជាទំព័រដែលពួកគេត្រូវបានផ្ញើទៅវិញ។
គួរបញ្ជាក់ផងដែរថា Goo Hye Sun និង Ahn Jae Hyun បានរៀបការជាមួយគ្នា នៅខែ ឧសភាឆ្នាំ ២០១៦ បន្ទាប់ពីបានជួបគ្នាក្នុងការសម្តែងរឿង KBS2 រឿង Blood ហើយបីឆ្នាំក្រោយមកនៅខែ សីហា ឆ្នាំ ២០១៩ Ahn Jae Hyun បានស្នើសុំលែងលះជាផ្លូវការ ពីតារាសម្តែងស្រីរូបនេះ ដែលស្ថានភាពកាន់តែច្របូកច្របល់ នៅពេលដែល Goo Hye Sun បានចាប់ផ្តើមចោទប្រកាន់ Ahn Jae Hyun ពីភាពមិនស្មោះត្រង់ ដោយបានបង្ហោះសារនៅលើបណ្តាញសង្គម Instagram យ៉ាងវែងជាមួយនឹងព័ត៌មានលំអិត នៃរឿងរ៉ាវស្នេហាក្រៅឆាករបស់តារាសម្តែងរូបនេះ។
ក្រោយមកទៀត នៅពេលដំណើរការលែងលះ បានក្លាយជាផ្លូវការតារាសម្តែងរូបនេះ បានបន្តផ្សព្វផ្សាយព័ត៌មានឯកជន អំពីអតីតអាពាហ៍ពិពាហ៍ក៏ដូចជាអតីតស្វាមីរបស់នាង ដោយសារតែបញ្ហានេះ Goo Hye Sun បានក្លាយជាគោលដៅនៃការរិះគន់របស់ប្រទេសនេះផងដែរ នៅពេលនោះ៕
ប្រភព : Koreaboo