កូរ៉េខាងត្បូង ៖ ថ្ងៃខួបកំណើតរបស់ Jungkook សមាជិកក្រុម BTS កាន់តែកៀកកិតជិតមកដល់ហើយ គឺនៅថ្ងៃទី ១ ខែកញ្ញា ហើយ ARMY ដែលជាអ្នកគាំទ្រ នៅតែបន្តធ្វើឲ្យគម្រោងរបស់ពួកគេកាន់តែធំទៅៗ ជារៀងរាល់ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ ក្រុមអ្នកគាំទ្ររបស់ Jungkook នៅប្រទេស Phillippines ដែលមានឈ្មោះថា Golden Alliance បានប្រកាសពីគម្រោងដ៏ស្រស់ស្អាត និងពិសេសរបស់ពួកគេសម្រាប់ maknae ដែលជាទីស្រឡាញ់របស់ពួកគេ ដោយសហការជាមួយ A Liter of Light។
ក្នុងនោះ ការបង្ហាញដ៏ស្រស់ស្អាតនេះ ធ្វើឱ្យ Jungkook ក្លាយជាសិល្បករដំបូងគេ នៅលើពិភពលោក ដែលមានស្នាដៃសិល្បៈ A Liter of Light ដែលអាចមើលឃើញពីលើមេឃបាន ហើយដ្រូននឹងត្រូវបានបង្កើតឡើង ដើម្បីបង្កើតវីដេអូសម្រាប់អ្នកគាំទ្រ ពីជុំវិញពិភពលោក ដើម្បីមើល Jungkook និងការធ្វើកំណត់ត្រា។
អ្វីដែលកាន់តែពិសេសនោះគឺ នៅពេលព្រឹត្តិការណ៍នេះចប់ អំពូលភ្លើងដែលត្រូវបានប្រើ ដើម្បីបង្កើតស្នាដៃសិល្បៈ នឹងត្រូវបរិច្ចាគដល់ផ្នែកខ្លះ នៃសហគមន៍ដែលគ្មានអគ្គិសនី និងភ្លើងបំភ្លឺត្រឹមត្រូវ៕
ប្រភព : Koreaboo