រឿងអ្វីទៅ? Ferdinand ពេញចិត្ត Varane តែ ភ័យខ្លាចគេធ្វើអត់បានរឿងមួយនេះ

//s9.kh1.co/90/90ab0036468df236b11cf4f78088570f3b198801.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

លោក Rio Ferdinand ថា Raphael Varane ត្រូវតែប្រឈមមុខជាមួយនឹងរបៀបលេងក្នុងក្របខណ្ឌ Premier League

អឺរ៉ុប៖ លោក Rio Ferdinand ថា​ លោកពេញចិត្តដែល Manchester United ទិញយក Raphael Varane ប៉ុន្តែលោកក៏មានការព្រួយបារម្ភខ្លាចកីឡាករសញ្ជាតិបារាំងរូបនេះមិនអាចសម្របខ្លួនទៅលើរបៀបលេងនៅក្នុងក្របខណ្ឌ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Rio Ferdinand
   លោក Rio Ferdinand

ជាការពិតណាស់ Varane កំពុងតែខិតជិតនឹងទទួលបានជោគជ័យក្នុងការផ្លាស់មកកាន់ Man Utd ហើយ ក្នុងតម្លៃខ្លួន៤៥លានអឺរ៉ូ (ឬប្រមាណ៥៣លានដុល្លារ) ខណៈ លោក Ferdinand គិតថា គេជាដៃគូដ៏ស័ក្តសមបំផុតរបស់ Harry Maguire។

កីឡាករ Raphael Varane
កីឡាករ Raphael Varane

លោក Ferdinand បាននិយាយថា៖

Varane ត្រូវតែដឹងថា បាល់ទាត់នៅ Premier League ខុសប្លែកពីលីគដទៃ។ តើគាត់អាចសម្របខ្លួនបានអត់ ហើយ នេះជាសំណួរគេត្រូវសួរគាត់។ សម្លេងបាល់នឹងតែងតែឮនៅក្នុងត្រចៀករបស់គាត់ និង ការកាត់បាល់ពីគ្រប់ទិសដៅទាំងអស់ ដែលគាត់មិនធ្លាប់ជួបឡើយនៅក្នុងប្រទេសអេស្ប៉ាញ ដែលនៅទីនោះភាគច្រើនលេងបាល់យឺតៗ៕

លោក Rio Ferdinand
កីឡាករ Raphael Varane
កីឡាករ Raphael Varane

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T