អឺរ៉ុប៖ ក្លិប Atletico Madrid បានបញ្ជាក់ថាអតីតខ្សែប្រយុទ្ធឆ្នើម Fernado Torres នឹងត្រឡប់ទៅធ្វើជាគ្រូបង្វឹកឈុតយុវជន (Juvenil A) នារដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Torres ធ្លាប់បានលាឈប់ពីតួនាទីនេះ កាលពីខែកុម្ភៈ ដោយសារតែហេតុផលផ្ទាល់ខ្លួន តែទោះជាយ៉ាងណា គាត់បានបង្ហាញពីបំណងត្រឡប់មកវិញនៅមុនរដូវកាល ២០២១-២០២២ ចាប់ផ្ដើម។ ហើយបើតាមសេចក្ដីប្រកាសផ្លូរការរបស់ក្លិប បានបញ្ជាក់ថាគាត់នឹងត្រូវចាប់ផ្ដើមការងារ នាខែក្រោយនេះ។
គួររម្លឹកថា Torres បច្ចុប្បន្នវ័យ ៣៧ឆ្នាំ ដែលជាអតីតខ្សែប្រយុទ្ធមួយរូបរបស់ក្លិប At. Madrid មុនផ្លាស់ទៅកាន់ទឹកដីអង់គ្លេស ហើយបានបញ្ចប់អាជីពក្នុងឆ្នាំ ២០១៩ នៅក្លិប Sagan Tosu ប្រទេសជប៉ុន៕
ប្រភព៖ football-espana