បរទេស៖ ក្រោយពីបានទាក់ទងគ្នាអស់រយៈពេល ២ ឆ្នាំមកនេះ គូស្នេហ៍ដ៏ពេញនិយមរវាង តារាចម្រៀងស្រី Camila Cabello និង លោក Shawn Mendes តែងតែបានចែករំលែកពីពេលវេលាដ៏ផ្អែមល្ហែម នៅលើបណ្តាញសង្គម ដែលធ្វើឱ្យមនុស្សជាច្រើនកាន់តែច្រណែនពីទំនាក់ទំនងរបស់អ្នកទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ គូស្នេហ៍មួយគូនេះ ស្រាប់តែបានក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំងម្ដងទៀត នៅពេលដែលអ្នកទាំងពីរ បានទៅទិញទំនិញនៅញូវយ៉ក និងបានបង្ហាញពីកាយវិការសកម្មភាព បណ្ដើរគ្នានៅតាមចិញ្ចើមផ្លូវ យ៉ាងផ្អែមល្ហែមថែមទៀត។
ប៉ុន្តែមិនយូរប៉ុន្មាន ចំពោះរូបភាពទាំងនេះ ក៏បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសទៅវិញ ដោយសារតែនៅក្នុងនោះ មនុស្សជាច្រើនបានពោលពាក្យសរសើរទៅលើភាពស្រស់សង្ហារបស់ គូស្នេហ៍ Camila ដែលធ្វើឲ្យមើលទៅមានភាពលេចធ្លោយ៉ាងខ្លាំង តែនៅពេលក្រឡេកមកមើលសម្រស់តារាស្រីរូបនេះវិញ ហាក់ដូចជាធ្វើឲ្យអ្នកទស្សនាខកចិត្ត ដោយសារតែរូបនាងស្លៀកសម្លៀកបំពាក់បែបរលុង និងមើលទៅរូបនាងកាន់តែចាស់ជាងមុន ព្រមជាមួយនឹងកម្ពស់ដែលឃ្លាតឆ្ងាយពីគូស្នេហ៍បណ្ដូលចិត្តរបស់នាងយ៉ាងខ្លាំងថែមទៀត៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖