លេងធម៌ក្ដៅ! Barca នឹងប្ដឹងកីឡាករខ្លួនឡើងតុលាការបើសិនពួកគេមិនធ្វើរឿងមួយនេះ

https://s9.kh1.co/96/9617f036d13a656f0ba8fd0abc311d0bcac53374.jpeg
កីទ្បា
 22-Jul-2021 9am · a year ago

Barcelona គ្រោងនឹងប្ដឹងកីឡាករណាដែលមិនទទួលយកការកាត់បន្ថយប្រាក់ឈ្នួល

អេស្ប៉ាញ៖ កីឡាកររបស់ក្លិបអ្នកមានបុណ្យ Barcelona អាចប្រឈមនឹងការឡើងតុលាការបើសិនពួកគេមិនបានព្រមព្រៀងកាត់ប្រាក់ឈ្នួលតាមដែលក្លិបបានស្នើសុំ ខណៈដែល Barcelona កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Barcelona
កីឡាករ Barcelona

ក្របខណ្ឌ LaLiga បានជូនដំណឹងដល់ក្លិបយក្សនៅតំបន់កាតាឡាន់នេះហើយដោយឲ្យក្លិបកាត់បន្ថយប្រាក់ខែកីឡាករក្នុងក្រុមឲ្យសមទៅនឹងច្បាប់របស់ក្របខណ្ឌបាល់ទាត់មួយនេះបើសិនជាចង់ចុះកុងត្រាយក កំពូលខ្សែប្រយុទ្ធ Lionel Messi និង កីឡាករផ្សេងទៀតដូចជា Sergio Aguero, Memphis Depay,Emerson Royal និង Eric Garcia ជាដើម។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Sergio Aguero 
ខ្សែប្រយុទ្ធ Sergio Aguero 

គេបានទទួលដំណឹងថាមានកីឡាករក្នុងក្រុមខ្លះមិនទទួលសំណើកាត់ប្រាក់ឈ្នួលនោះឡើយហើយយោងតាមកាសែត Mundo Deportivo គឺ Barcelona ត្រៀមនឹងចាត់ចែងតាមផ្លូវច្បាប់ គឺប្ដឹងកីឡាករឡើងតុលាការតែម្ដង។

កីឡាករ  Barcelona
កីឡាករ  Barcelona

ខ្សែការពារ Jordi Alba និង Sergio Roberto ទំនងជាពិបាកក្នុងការទទួលយកការកាត់ប្រាក់ឈ្នួលនេះ ព្រោះពួកគេគិតថាវាជាចំនួនដ៏ច្រើន ស្របពេល Barcelona កំពុងព្យាយាមលក់កីឡាករក្នុងស្ដុកចេញដូចជា Samuel Umtiti និង Miralem Pjanic ជាដើម។

ខ្សែការពារ Jordi Alba និង Sergio Roberto
ខ្សែការពារ Jordi Alba និង Sergio Roberto

លោកប្រធានក្លិប Joan Laporta ទុកពេលឲ្យកីឡាករសម្រេចចិត្តរហូតដល់ថ្ងៃទី១៥ខែសីហាខាងមុខនេះ ព្រោះក្លិបពុំអាចរកចំណូលពីការលក់សំបុត្រចូលទស្សនាការប្រកួតឡើយដោយសារការផ្ទុះនៃជំងឺកូវីដ១៩ដោយកីឡដ្ឋានគ្មានអ្នកទស្សនាតាំងពីខែមីនាឆ្នាំ២០២០មកម៉្លេះ។

លោក Joan Laporta និងកីឡាករ Barcelona
លោក Joan Laporta និងកីឡាករ Barcelona

ក្រៅពីនោះដែរ ខ្សែការពារ Gerard Pique និង Sergio Busquets ព្រមទទួលយកការកាត់ប្រាក់ឈ្នួលនេះហើយ៕

ខ្សែបម្រើ Sergio Busquets និង Gerard Pique 
ខ្សែបម្រើ Sergio Busquets និង Gerard Pique 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង