ដុះ​ក្បាល​ពោះ អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ទាំង ​៤​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​! - Khmerload

ដុះ​ក្បាល​ពោះ អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ទាំង ​៤​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

https://s9.kh1.co/5f/5f12bb10e99c9bcb762bfddc9639ad65c27a7b98.jpg
យល់ដឹង
 22-Jul-2021 8am · 4 months ago

ពិត​ណាស់​ បញ្ហា​ខ្លាញ់​​ក្បាល​ពោះ​​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​រូបរាង​ខាង​ក្រៅ​របស់​យើង​ប៉ុណ្ណោះ​ទេ វា​ក៏​ជះឥទ្ធិពល​ដល់​សុខភាព​របស់​យើង​ដូច​គ្នា។​

ពិត​ណាស់​ បញ្ហា​ខ្លាញ់​​ក្បាល​ពោះ​​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​រូបរាង​ខាង​ក្រៅ​របស់​យើង​ប៉ុណ្ណោះ​ទេ វា​ក៏​ជះឥទ្ធិពល​ដល់​សុខភាព​របស់​យើង​ដូច​គ្នា។​ ជា​ទូទៅ​​ ចំពោះ​ស្ត្រី​ដែល​មាន​ទំហំ​ចង្កេះ​​លើស​ពី​៣៥ ឬ​បុរស​ដែល​មាន​ទំហំ​ចង្កេះ​លើស​ពី​៤០ ​មាន​​ហានិភ័យ​​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​​ធ្ងន់ធ្ងរ​ជា​ច្រើន​។

គណនាសន្ទស្សន៍ម៉ាសរាងកាយBMIនៅទីនេះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហានិភ័យ​ទាំង​៤​​ កើត​ចំពោះ​អ្នក​ដុះ​ក្បាល​ពោះ​

១. ជំងឺ​ទឹក​នោម​ផ្អែម​

នៅ​ពេល​ថ្លើម​របស់​យើង​​គ្របដណ្ដប់​ដោយ​ជាលិកា​ខ្លាញ់​ ​វា​អាច​​បង្ក​ទៅ​ជា​ខ្លាញ់​ក្បាល​ពោះ​ច្រើន​ជ្រុល​។ ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​ជាតិ​ស្ករ​​ជាប់​នៅ​ក្នុង​ចរន្ត​ឈាម​ ជំនួស​ឲ្យ​ការ​បំបែក​​ដោយ​ថ្លើម។ កត្តា​នេះ នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ឡើង​ខ្ពស់ ជា​​ហេតុ​នាំឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម

២. ជំងឺ​​មហារីក​

​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ប្រភេទ​ប្រូតេអ៊ីន​ដែល​បញ្ចេញ​ពី​ខ្លាញ់​នៅ​ក្បាល​ពោះ​អាច​ធ្វើ​ឲ្យ​កោសិកា​ដែល​​មិន​មែន​ជា​មហារីក​ ក្លាយ​ទៅ​ជា​កោសិកា​មហារីក​បាន​ ​ដោយ​​បង្ក​ជា​ការ​លូតលាស់​ដុំ​សាច់​។

៣. ជំងឺ​សរសៃ​ឈាម​បេះដូង​

ជាក់​ស្ដែង កោសិកា​ខ្លាញ់​នៅ​ក្នុង​ពោះ​ក៏​អាច​បង្កើត​ប្រូតេអ៊ីន​ ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម​ និង​អាច​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ បន្ថែម​ពី​នេះ វា​ក៏​អាច​នាំ​ឲ្យ​ស្ទះ​សរសៃ​ឈាម​ ដែល​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​គាំង​បេះដូង​ផង​ដែរ​​។

៤. ជំងឺ​ភ្លេចភ្លាំង​ចំពោះ​មនុស្ស​ចាស់​

ចំពោះ​ស្ត្រី​ដែល​មាន​ខ្លាញ់​ពោះ​ច្រើន​ មាន​ហានិភ័យ​​ខ្ពស់​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​ភ្លេចភ្លាំង​​កើត​លើ​មនុស្ស​ចាស់​ ។ កត្តា​នេះ​បណ្ដាល​មក​ពី​​ខ្លាញ់​នៅ​គ្រឿងក្នុង ឬ​​ខ្លាញ់​នៅ​ក្នុង​ពោះ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង