ចាកចេញចុះ! Chelsea បានយល់ព្រមហើយ ក្នុងការផ្ទេរខ្សែប្រយុទ្ធរបស់ខ្លួនម្នាក់នេះឱ្យទៅក្រុម Arsenal

//s9.kh1.co/22/22535d235f184165b4517551398c2800f2a8c5b8.jpg
កីទ្បា

 ២១-កក្កដា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

Chelsea បានយល់ព្រមហើយ ក្នុងការផ្ទេរ Abraham ឱ្យទៅក្រុម Arsenal

បរទេស៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្លិប Chelsea នឹងអនុញ្ញាតឱ្យក្រុម Arsenal ចុះកុងត្រាយកកីឡាករ Tammy Abraham ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ TammyAbraham
  កីឡាករ TammyAbraham

ជាការពិតណាស់ ក្រុមម្ចាស់ជើងឯក Champions League កំពុងសម្លឹងរកទីផ្សារដើម្បីលក់ Abraham ចេញ ប៉ុន្តែត្រូវបានជាប់គាំងក្រោយពួកគេដាក់តម្លៃផ្ទេរប្រមាណជា ៤០ លានផោន ឬស្មើរនឹង (៥៥ លានដុល្លាអាមេរិក)។

  កីឡាករ TammyAbraham
  កីឡាករ TammyAbraham

ប៉ុន្តែកាលពីសប្តាហ៍មុនមានរបាយការណ៍មួយបានអះអាងថា ក្លិប Arsenal កំពុងតែនាំមុខគេក្នុងការចូលប្រជែងយក Abraham, ស្របពេលដែលកីឡាករសញ្ជាតិ អង់គ្លេស រូបនេះក៏ធ្លាប់ជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្រុម កាំភ្លើងធំ កាលពីនៅក្មេងផងដែរ ហើយម្យ៉ាងទៀតគាត់ក៏ជាអ្នកគាំទ្រម្នាក់របស់ជើងចាស់ Thierry Henry ដូចគ្នា។

  កីឡាករ TammyAbraham
  កីឡាករ TammyAbraham

យោងតាមការចុះផ្សាយរបស់ការសែត The Sun បានឱ្យដឹងថា ក្លិប Chelsea នឹងបើកភ្លើងខៀវ ឱ្យ Abraham ចាកចេញពីទឹកដី Stamford Bridge ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ ដោយអមជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃប្រមាណជា ៤០ លានផោន ឬស្មើនឹង (៥៥ លានដុល្លាអាមេរិក) ប្រសិនបើខ្សែប្រយុទ្ធរូបនេះអាចបង្ហាញខ្លួនបានគ្រប់តាមលក្ខខណ្ឌកំណត់៕

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T