ព្រះសីហនុ: យោងតាមសារបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់អង្គការ Children Protection Unit បានធ្វើការបង្ហោះនៅសំណុំរឿងរ៉ាវឃាតកម្មដ៏រន្ធត់មួយ ដែលជនជាប់ចោទ មានឈ្មោះថា មាង វិចិត្រ ពីបទករណីចាប់រំលោភ សេពសន្ថវៈ ហើយបានសម្លាប់កុមារី អាយុ១០ឆ្នាំ បន្ទាប់មកក៏បាន សម្លាប់ប្អូនប្រុសរបស់នាងអាយុជាង២ឆ្នាំ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលចេញផ្សាយដោយអង្គការការពារកុមារ នៅថ្ងៃទី២០ កក្កដា ២០២១នេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែលថា យោងតាមការសិក្សាស្រាវជ្រាវវែកមុខរកជនដៃដល់ អង្គការការពារកុមារ CPU បានទម្លាយឲ្យដឹងយ៉ាងដូច្នេះថា÷
បេសកកម្មស្វែងរកជនល្មើសអស់រយៈពេល១សប្តាហ៍, ការ ធ្វើការរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីកំណត់ អត្តសញ្ញាណ និងទីតាំងរបស់ជនល្មើសនោះឡើយដែល ធ្វើឲ្យ យើងនឿយហត់ ប៉ុន្តែគឺភាពលំបាកក្នុង ការយល់ឃើញថាមនុស្សលោកអាចប្រព្រឹត្តនូវអំពើឃោឃៅ, កាចសាហាវបែបនេះ។មកដល់ថ្ងៃនេះ ខ្ញុំមិនអាចយល់ថាហេតុអ្វីករណីមួយនេះ ក្នុងចំណោមករណីផ្សេងៗទៀតជាច្រើន ដែលអាចបន្សល់ ស្នាមរបួសដល់អារម្មណ៍របស់ខ្ញុំបាន។
យ៉ាងណាមិញ គិតមកត្រឹមថ្ងៃនេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងបញ្ចូនទៅអនុវត្តទោសនៅពន្ធធនាគារ ដែលសាលក្រមនៃការអនុវត្តទោស សម្រាប់ជននេះសម្រេចឲ្យមានទោសជាប់ពន្ធធនាគារអស់មួយជីវិត៕

