ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Emirates Airline បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

//s9.kh1.co/96/967ca0bf4f57a3ccc8fcd0c04945dfcc6f106ec1.jpg
សង្គម

 ០៤-មិថុនា-២០២៥ ៨ព្រឹក · ២ ថ្ងៃមុន

ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Emirates Airline បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

នៅរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ យន្តហោះដំបូងគេរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះជើងហោះហើរដំបូងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមជាមួយអាជ្ញាធរខេត្តសៀមរាប និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។

ជើងហោះហើរជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នេះ នឹងដំណើរការហោះហើរ ០៣ជើង ក្នុងមួយសប្ដាហ៍ ដោយហោះចេញពីទីក្រុងឌូបៃ (Dubai) ឆ្លងកាត់ទីក្រុងបាងកក (Bangkok) មុននឹងបន្តដំណើរមកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ។

ការបើកដំណើរការជើងហោះហើរត្រង់នេះ ត្រូវបានគេរំពឹងថានឹងជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាវិនិយោគិនពីតំបន់មជ្ឈិមបូព៌ា និងតំបន់អឺរ៉ុប មកកាន់ខេត្តសៀមរាប និងកម្ពុជាទាំងមូល ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដូចជា Emirates Airline នេះ ក៏ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់អន្តរជាតិចំពោះសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា និងសមត្ថភាពរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងការទទួលជើងហោះហើរធំៗ៕ ដោយ៖ វង្ស

ប្រភព៖​ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T