អឺរ៉ុប៖ កុងត្រារបស់ Kingsley Coman ជាមួយក្លិប Bayern Munich នឹងផុតកំណត់នៅឆ្នាំ២០២៣ខាងមុខ និងពុំទាន់មានការបន្ដកុងត្រាថ្មីនៅឡើយទេ ខណៈក្លិបគីឡូធ្ងន់នៅក្របខណ្ឌ Premier League ដូចជា Chelsea, Liverpool និង Man City ពិតជាចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកកីឡាករសញ្ជាតិបារាំងរូបនេះខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សChelsea ដែលជាម្ចាស់ជើងឯក Champion League កាលពីរដូវកាលមុន ជាក្លិបមួយចំណោមក្លិបដែលចាប់អារម្មណ៍មកលើ Coman យ៉ាងខ្លាំង ដោយលោកគ្រូបង្វឹក Thomas Tuchel មានចំណាប់អារម្មណ៍ក្នុងការប្ដូរយករូបគេជាមួយកីឡាករ Hudson-Odoi ខណៈក្លិប Bayern Munich ក៏ពេញចិត្ដ Hudson-Odoi ដែរ។
ជាមួយគ្នានេះ ក្រុម Liverpool ដែលជាម្ចាស់ជើងឯក Premier League រដូវកាល ២០១៩-២០២០ កំពុងជួបបញ្ហា ដោយសារតែខ្សែប្រយុទ្ធសំខាន់ៗទាំង៣ ដូចជា Salah, Firmino និង Mane ធ្វើពុំបានល្អឡើយមួយរយៈចុងក្រោយនេះ ដូច្នេះក្លិបកំពុងសម្លឹងរក Coman ដើម្បីមកជួយពង្រឹងក្រុមឡើងវិញ ហើយកីឡាករវ័យ ២៥ឆ្នាំរូបនេះ ក៏ចូលចិត្ដលោក Klopp ដែលជាគ្រូបង្វឹកក្រុមហង្សក្រហមដែរ។
ដោយឡែក លោក Pep Guardiola គ្រូបង្វឹកក្រុម Man City បានស្គាល់ Coman ច្បាស់តាំងតែពីលោកនៅដឹកនាំក្រុម Bayern Munich ហើយក្លិប Man City ក៏មានកញ្ចប់ថវិកាគ្រប់គ្រាន់ក្នុងការផ្ទេរយករូបគេផងដែរ ក្នុងតម្លៃប្រមាណ ៩០លានអឺរ៉ូ (ឬប្រមាណ ១០៥លានដុល្លារអាមេរិក) ៕
ប្រភព៖ besoccer